ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ថៃគ្រោងពិភាក្សានឹងកម្ពុជាលើបញ្ហាថាមពល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងថាមពលថៃលោក Sontirat Sontijirawong បានឱ្យដឹងថា លោកនឹងជួបពិភាក្សាជាមួយកម្ពុជានៅថ្ងៃនេះ ទាក់ទងនឹងការអភិវឌ្ឍន៍គម្រោងថាមពលរួមគ្នា​នៅតំបន់ដែលអះអាងថាត្រួតស៊ីគ្នានៅតំបន់ព្រំដែនសមុទ្រ ដើម្បីផលប្រយោជន៍រួម។ ការលើកឡើងនេះ ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីថាមលើកទី៣៧នៅទីក្រុងបាងកក បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០១៩


ការនាំចេញអង្ករទៅទីផ្សារចិន រំពឹងកើនឡើងខ្ពស់ជាងឆ្នាំមុន

ភ្នំពេញ៖ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីម្សិលមិញ បានជួបជាមួយនឹងតំណាងក្រុមហ៊ុនសាជីវកម្មរដ្ឋចិន COFCO ដើម្បីពិភាក្សាពីលទ្ធភាពនៃការនាំចេញអង្ករ ដោយរំពឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០១៩ មានការកើនឡើង។ ក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ​សម្រេចបាន ៣០៨ ០១៣តោន កើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ​២៩៧ ០៨០តោន ក្នុងនោះចិនគឺជាទីផ្សារនាំមុខគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ កាលពីម្សិលមិញ កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា (DTA) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅឆ្នាំ២០១៨​ ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីមានតម្លៃជាង៥១៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ ជាង ១២៩លានដុល្លារ ចំណែកឯការនាំចូលជាង ៣៨៥លានដុល្លារ។ រយៈពេល​៦ខែ​ ឆ្នាំ២០១៩ ការនាំចេញពីកម្ពុជាមានតម្លៃ ៦០,៦៤លានដុល្លារ   ខណៈការនាំចូលមានរហូត ២៥៥លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Nittesu Mining Cambodia., Ltd ដែលទទួលបានអជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែង នឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ២០២០ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទបានឱ្យដឹងថា តម្លៃនៃការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ​មានជាង​ ១៦៩លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ ខណៈតម្លៃបន្តធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា តម្លៃកៅស៊ូមធ្យមក្នុងរយៈពេល ៧ខែកន្លងមកនេះ គឺ​ ១​ ៣៤២ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះប្រហែ ៥% ធៀបនឹងឆ្នាំ២០១៨។ ទោះបីយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា​ បរិមាណកៅស៊ូ ដែលបាននាំចេញក្នុងរយៈពេលនេះកើនឡើង ២៥% ដល់ ១២៥ ៩៥៥ តោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


  • ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ
  • GDT ជំរុញក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ
  • ដីនៅកំពត់-បូកគោហក់ឡើងភ្លាមៗក្រោយពីមន្រ្តីកំពូលកម្ពុជាស្នើឱ្យអ្នកបណ្តាក់ទុកក្នុងស្រុកវិនិយោគបុរីនៅបូកគោ
  • METFONE អះអាងពីការប្រើបច្ចេកវិទ្យា5G របស់ HUAWEI
  • ក្រុមហ៊ុន អាយអិនជី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនហុងកុងដើម្បីអភិវឌ្ឍទីក្រុងនាគ
  • គម្រោងទេសចរណ៍តម្លៃ$៥០លាននឹងធ្វើនៅខេត្តព្រះសីហនុ
  • NBC បន្តជំរុញគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល
  • គម្រោងអភិវឌ្ឍន៍កោះប្រើសតម្លៃជិត $៣០លាន សម្រេចបាន៣០%
  • ដើម្បីទាក់ទាញទេសចរចិន កម្ពុជានឹងពង្រឹងជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់គោលដៅសំខាន់ៗរបស់ចិន
  • SME ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម