ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
Boeing ប្រកាសខាតបង់ ១១,៩ ពាន់លានដុល្លារ

ទី​ក្រុមហ៊ុន Boeing ដែល​មើលឃើញ​ប្រាក់ចំណូល​របស់​ខ្លួន​ត្រូវ​បំផ្លាញ​ដោយសារ​ការបដិសេធ​ទិញ​ពី​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម ដែល​បង្កឡើង​ដោយ​វិបត្តិកូ​វីដ​១៩ និង​ការផ្អាក​យន្តហោះ​ម៉ូ​ដែល 737 MAX របស់​ខ្លួន​រយៈពេល​២០​ខែ ឥឡូវ​រំពឹង​ចែកចាយ​ដំបូង​នូវ​យន្តហោះ 777X ដែល​មាន​តួខ្លួន​ធំ​ទូលាយ​នៅ​ចុងឆ្នាំ ២០២៣ មិនមែន​នៅ​ចុងឆ្នាំ ២០២២ ដូច​ការគ្រោងទុក​នោះ​ទេ​។​ការពន្យារពេល​លក់​យន្តហោះ 777X បាន​រួមចំណែក​ធ្វើឱ្យ​ខាតបង់​នៅ​ត្រីមាស​ទី ៤ របស់​ក្រុមហ៊ុន​រហូតដល់ ៨,៤ ពាន់​លាន​ដុល្លារ ដោយ​នាំ​ឱ្យ​ការខាតបង់​សរុប​សម្រាប់​ឆ្នាំ ២០២០ កើន​ដល់ ១១,៩ ពាន់​លាន​ដុល្លារ ដែល​ជា​ការខាតបង់​ប្រចាំឆ្នាំ​ធំ​បំផុត​មិន​ធ្លាប់មាន​៕

ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០២១


ការនាំចេញរបស់វៀតណាមរំពឹងកើនឡើងចន្លោះពី ៣-៤ ភាគរយក្នុងឆ្នាំនេះ

ទីក្រុងហាណូយ៖ ការនាំចេញរបស់វៀតណាមនៅឆ្នាំនេះអាចមានកំណើន ៣ ទៅ ៤ភាគរយ ទោះបីជាការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បាន​ឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក និងតំបន់ប្រទះកំណើនអវិជ្ជមាន។ ស្ថិតិក្រសួងនេះបង្ហាញថា​ លទ្ធផលនាំចេញចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើងត្រឹម ៤,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលទ្ធផលនៃការនាំចេញក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនដល់ទៅ ៨០ពាន់លានដុល្លារ ដែលមានកំណើនរហូតដល់ទៅ ១១ភាគរយ ធៀបនឹងត្រីមាសនៃឆ្នាំមុន និងកើនឡើងរហូតដល់ ៣៤ភាគរយ ធៀបនឹងត្រីមាសមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០


សេដ្ឋកិច្ចចិនស្ទុះងើបដល់ ៤,៩ភាគរយ ក្នុងត្រីមាសទី៣

ទីក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទឱ្យដឹងថា សេដ្ឋកិច្ចចិនមានកំណើន ៤,៩ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលធ្វើឱ្យការងើបឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីការបិទប្រទេសបណ្តាលមកពីជំងឺកូវីដ ដែលឈានកាន់តែជិតដល់កម្រិតនៅមុនការរីករាលដាល។ ប៉ុន្តែកំណើននេះកើនឡើងទាបជាងបន្តិចធៀបនឹងការរំពឹងទុកក្នុងត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ដែលព្រមានពីភាពមិនប្រាកដប្រជានៅពេលខាងមុខ ដោយសារ «បរិយាកាសអន្តរជាតិនៅតែស្មុគស្មាញ»។ នេះបើយោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ ២០២០


អត្រាអ្នកគ្មានការងារធ្វើនៅអូស្រ្តាលីធ្លាក់មក៦,៨% ខណ:ប្រជាជនប្រមាណ ៤២ ០០០នាក់ក្នុងរដ្ឋVictoria បាត់បង់ការងារ

 អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីបានធ្លាក់មកត្រឹម៦,៨ភាគរយ ស្របពេលដែលតួលេខថ្មីរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ប្រជាជនប្រមាណ ១១១ ០០០នាក់ ទទួលបានការងារធ្វើ ឬបន្តកាតព្វកិច្ចនៅកន្លែងការងារចាស់របស់ខ្លួនវិញនៅក្នុងខែសីហាកន្លងទៅនេះ។ ទោះបីជាទិន្នន័យនេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់ប្រទេសអូស្រ្តាលីទាំងមូលប្រជាជនប្រមាណ ៤២ ០០០នាក់ នៅក្នុងរដ្ឋ Victoria បានបាត់បង់ការងារដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ។ យោងទៅតាមការព្យាកររបស់សាកលវិទ្យាល័យ Melbourne អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលីអាចកើនដល់១១,៧ភាគរយ ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តកម្មវិធីហិរញ្ញវត្ថុ ដូចជា កម្មវិធី Jobkeeper ជាដើម។ សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កំពុងស្ថិតក្នុងវិបត្តិបន្ទាប់ពីទិន្នន័យរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបចាប់ពីខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៧ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់ពីឆ្នាំ១៩៥៩ កន្លងមក ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០


ប្រាយុធសន្យាផ្តល់ប្រាក់ដល់បុគ្គលិកស្ម័គ្រចិត្តបន្ថែមទៀត បើសិនវីរុសផ្ទុះឡើងវិញ

ទីក្រុងបាំងកក ​៖  លោកនាយករដ្ឋមន្រ្តីថៃ លោកប្រាយុធ ចាន-អូចា បានសន្យាកាលពីថ្ងៃចន្ទ ខណ:លោកបានធ្វើជាអធិបតី ក្នុងពិធីមួយដើម្បីផ្តល់ប្រាក់ចំនួន៣៥០០បាត ក្នុងម្នាក់ ជូនដល់បុគ្គលិកស្ម័គ្រចិត្តចំនួន១,០៥លាននាក់ នៅទូទាំងប្រទេស ដែលបានធ្វើការទប់ស្កាត់ ការផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណា ប្រភេទថ្មីដ៏ចម្លែកនេះ ជាលើកដំបូង ។  ទឹកប្រាក់ចំនួន៣,៦២ពាន់លានបាត នៅក្នុងការប្រគល់ជូនជាពិសេស បានផ្ទេរដោយផ្ទាល់ចូលទៅក្នុងលេខកុងរបស់ពួកគេត្រូវបានជូនក្នុង១ខែ ៥០០បាត ចាប់ពីខែមីនា រហូតដល់ខែកញ្ញានេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ ២០២០


  • កុងស៊ុលវៀតណាមប្រចាំនៅឡាវកំពុងប្រឹងប្រែងស្តារពាណិជ្ជកម្មឡើងវិញ
  • តៃវ៉ាន់លើកបម្រាបការនាំចូលសាច់ពីអាមេរិកដើម្បីបង្កើនពាណិជ្ជកម្ម
  • អូស្រ្តាលី សន្យាផ្តល់មូលនិធិដើម្បីជួយប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារកូវីដ១៩
  • GDP អាមេរិកធ្លាក់រីឯការបាត់បង់ការងារកើនឡើងខ្ពស់
  • តម្លៃមាសនៅទីផ្សារអន្តរជាតិហក់ឡើងខ្ពស់លើកំណត់ត្រា
  • សេដ្ឋកិច្ចអូស្ត្រាលីធ្លាក់ចុះខ្លាំងបំផុតនៅក្នុងត្រីមាសទី២
  • សេដ្ឋកិច្ចអូស្ត្រាលីរងសម្ពាធខ្លាំង ខណៈអត្រានិកម្មភាពបន្តកើនឡើង
  • សេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញការធ្លាក់ចុះដ៏អន់ក្នុងពេលជាង ២០ឆ្នាំ ក្រោយវិបត្តហិរញ្ញវត្ថុអាស៊ី
  • សកម្មភាពរោងចក្រនៅចិន កើនឡើងក្នុងខែមិថុនា
  • សភាថៃអនុម័តកញ្ចប់ថវិកា $៦០ ពាន់លាន ដើម្បីស្តារសេដ្ឋកិច្ច