ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA
ភ្នំពេញ៖ កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើការសិក្សាលទ្ធភាពរួមមួយស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំង២ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ និងការរឹតចំណងទ្វេភាគី។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Yoo Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េ ក្នុងអំឡុងកិច្ចប្រជុំកំពូលកូរ៉េ អាស៊ាន រយៈពេល២ថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងកំពង់ផែភាគខាងត្បូងរបស់ប្រទេសនេះ ដែលបានចាប់ផ្តើមពីថ្ងៃចន្ទ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន២គ្រោងនឹងធ្វើការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងរោងចក្រកែច្នៃផលិតជីសរីរាង្គនៅកម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៨ សម្រេចបាន ៦ ០៤០លានដុល្លារ កើនឡើង ១៣,៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ប្រទេសទាំង២ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ៦ ០០០លានដុល្លារនៅឆ្នាំ២០២០។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គបានចេញសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុនថា កម្ពុជានឹងបណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងគ្រោះរាំងស្ងួតខ្លាំងដែលអូសបន្លាយពីពេលនេះរហូតដល់ខែមករា ឆ្នាំ២០២០។ ភាពរាំងស្ងួតនេះនឹងធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ស្រូវរដូវប្រាំងរបស់កម្ពុជាដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញអង្ករ ខណៈ ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងធ្លាក់ចុះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុនចិនគ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រុមហ៊ុនចិន Li Yu Heng Cambodia Construction បានបង្ហាញផែនការវិនិយោគការកែច្នៃសំរាមបំប្លែងទៅជាថាមពលនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកដល់ការបង្កើនតម្រូវការអគ្គីសនី ខណៈសកម្មភាពអាជីវកម្ម និងការវិនិយោគកំពុងកើនឡើងនៅខេត្តនេះ។ កាលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក Yang Hong Hao ប្រធានក្រុមហ៊ុនខាងលើ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍ ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ
ភ្នំពេញ៖ ពិព័រណ៍ឧស្សាហម្មសំណង់នៅកម្ពុជា អន្តរជាតិលើកទី៦នេះ នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ព្រឹត្តិការណ៍នឹងមានក្រុមហ៊ុនចូលរួមដូចជា ក្រុមហ៊ុនផលិតសម្ភារសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ក្រុមហ៊ុនរចនាប្លង់ និងវិស័យធនាគារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩