ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការប្រមូលចំណូលពន្ធដារនៅក្នុងខែមករា ធ្លាក់ចុះជាង ៨ ភាគរយ

ភ្នំពេញ៖  ទោះបី​ការប្រមូល​ពន្ធ​ពី​ប្រភព​ចំណូល​សំខាន់ ៣ បាន​កើនឡើង​ក៏​ប្រាក់ចំណូល​សរុប​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​ក្នុង​ខែមករា ឆ្នាំ​ ២០២១ នេះ​មិន​បង្ហាញ​សញ្ញា​វិជ្ជមាន​នោះទេ ដោយ​ធ្លាក់ចុះ​ជាង ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​បញ្ហា​នេះ​អ្នកសេដ្ឋកិច្ច​អះអាងថា មាន​ជាប់ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការអនុគ្រោះ​ពន្ធចំពោះ​វិស័យ​មួយចំនួន​ដែល​បន្ត​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​១៩​។  យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​ ២០២១ ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឱ្យដឹងថា ក្នុង​ខែមករា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ បាន​សរុប​ប្រមាណ ២១៧,២ លាន​ដុល្លារ ស្មើនឹង ៩,៦៨ ​ភាគរយ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ ហើយ​បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ខែមករា ឆ្នាំ​ ២០២០ ថយចុះ​ប្រមាណ ១៩,០៣ ​លាន​ដុល្លារ​ស្មើ ៨,០៦ ​ភាគរយ​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៧ ខែកុម្ភ: ឆ្នាំ២០២១


ក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនបានបង្ហាញពីប្រតិបត្តិការល្អប្រសើរនៅក្នុងឆ្នាំ ២០២០

ភ្នំពេញ៖ក្រុមហ៊ុន​មួយចំនួន​ដែល​ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ប្រតិបត្តិការ​អាជីវកម្ម​ល្អប្រសើរ​កាលពី​ឆ្នាំមុន បើទោះបី​ភាព​តានតឹង​នៃ​សេដ្ឋកិច្ច​ដែល​បាន​បណ្ដាលមកពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​រួមទាំង​កម្ពុជា​ក៏ដោយ​។ បើ​យោងតាម​ឯកសារ​ផ្ញើ​ទៅ CSX កាលពី​សប្ដាហ៍​មុន ធនាគារ​អេស៊ីលីដា (ABC) ​បាន​រាយការណ៍​កំណើន​ដ៏រឹងមាំ​ជាមួយនឹង​ប្រាក់ចំណូល​សរុប​ជាង ១៤១,៦៦ ​លាន​ដុល្លារ គិត​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំមុន​ធៀប​នឹង​ជាង​ ១២០,៩៨ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ១៧,១៧ ​ភាគរយ​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១6 ខែកុម្ភ: ឆ្នាំ២០២១


ការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ជិត $៣ ពាន់លាន លើគម្រោង ១៤៤ គិតត្រឹមចុងខែមករា ឆ្នាំនេះ

ភ្នំពេញ៖  ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ​មក​កម្ពុជា​មាន​ទឹក​ប្រាក់​សរុប​ជិត ៣ ពាន់​លាន​ដុល្លារ ​លើ​គម្រោង​ចំនួន ១៤៤ ក្នុង​នោះ​គម្រោង​ចំនួន ៦៦ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​គិត​ត្រឹម​ចុង​ខែ​មករា ឆ្នាំ ២០២១។ នេះ​បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ សេចក្តីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​លើក​ទី២១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​ធ្វើ​នៅ​ទីស្តីការ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ខែ​មករា CDC បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៤៤ ក្នុង​ទឹកប្រាក់​សរុប ២,៧៩ ពាន់​លាន​ដុល្លារ ​ដែល​ក្នុង​នោះ​ចំនួន ៦៦ គម្រោង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​មាន​ទុនវិនិយោគ​សរុប ៣៤០ លាន​ដុល្លារ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១


ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃជាង ៦៧ លានដុល្លារ

ភ្នំពេញ៖​ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) ​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​ជាង ៦៧ ​លាន​ដុល្លារ​កើន​ជាង ១៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​។​ ទិន្នន័យ​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង EAEU មានតម្លៃ​សរុប ៦៧,៣៧ ​លាន​ដុល្លារ កើនឡើង ១៨,២២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៥៦,៩៨ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥២,១៩ ​លាន​ដុល្លារ​ កើន ០,៧៣ ​ភាគរយ​ពី​ចំនួន ៥១,៨១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ និង​ការនាំ​ទំនិញ​ពី EAEU មក​ប្រទេស​កម្ពុជា​ មាន​តម្លៃ ១៥,១៨ ​លាន​ដុល្លារ​ កើនឡើង ១៩៣,៥៧ ​ភាគរយ​ពី​ចំនួន ៥,១៧ ​លាន​ដុល្លារ​។ EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ប្លុក​ប្រទេស​ចំនួន​ ៥ រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដែល​មាន​ប្រជាជន​សរុប​ជាង​ ១៨៤ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា​ប្រមាណ​ ៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកុម្ភ: ឆ្នាំ២០២១


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសមាជិកអាស៊ានបានកើនជិត ២២,៥% ដល់ជាង $១១ ពាន់លានឆ្នាំ ២០២០

ភ្នំពេញ៖  ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​កើនឡើង​យ៉ាងខ្លាំង​ដល់​ ១១,៣៣០ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ទោះបី​ជាការ​រឹតបន្តឹង​ជើង​ហោះហើរ និង​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ក៏ដោយ​។ យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​កើនឡើង ២២,៤២ ​ភាគរយ​មាន​ចំនួន ១១,៣៣០ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ៩,២៥៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​គឺ ថៃ និង​វៀតណាម​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ: ឆ្នាំ២០២១


  • អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ បារម្ភកាន់តែខ្លាំងការកើនឡើងតម្លៃដឹកជញ្ជូន
  • ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ
  • ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក កើនជិត ២៣ ភាគរយ
  • សហគ្រិនស្ត្រី ប្រឈមការទទួលបានហិរញ្ញប្បទានអាជីវកម្មដោយកត្តាច្រើន
  • កម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើ FTA ទ្វេភាគីនៅពាក់កណ្តាលឆ្នាំនេះ
  • កម្ពុជា រំពឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ឥណ្ឌា
  • រដ្ឋបន្តរក្សាការយកថ្លៃទិដ្ឋាការពីភ្ញៀវទេសចរបរទេស
  • គម្រោងទាញយករ៉ៃមាសដំបូង នឹងចាប់ផ្តើមនៅត្រីមាសទី២
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ ២០២០ ធ្លាក់ចុះជាង ២៣%
  • រោងចក្រអគ្គិសនីពីពន្លឺព្រះអាទិត្យកម្លាំង ៤០ មេហ្គាវ៉ាត់ គ្រោងសង់នៅខេត្តកំពង់ឆ្នាំង