ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ADB: កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នៅតែរក្សាភាពខ្លាំង

ភ្នំពេញ៖ របាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងកំណើនខ្លាំងនៅឆ្នាំនេះ​ទោះបី​ជា​កំណើនផលិតផលកសិកម្មទាបជាងការរំពឹងទុកក៏ដោយ។ ADB បានឱ្យដឹងទៀតថា ជាមួយនឹងតម្លៃប្រេងកាន់តែទៀប និងការកើនឡើងបន្តិចបន្តួចនៃតម្លៃអាហារ អតិផរណា​ត្រូវបានកម្រិតអត្រា១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគិតត្រូវខែមិថុនា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជានាំចេញអង្ករមានតម្លៃ$២៦០លានរយៈពេល៨ខែ

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិមានតម្លៃជាង ២៦០លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ នេះ ខណៈបរិមាណនៃការនាំចេញទៅទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង៣២% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារអន្តរជាតិទាំងនោះ រួមមានអាមេរិក អឺរ៉ុប​ កាណាដា ចិន និងប្រទេសតំបន់អាស៊ាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩


គម្រោង RICETECHCAMBODIA ដាក់ឱ្យដំណើរការដើម្បីជួយកសិករខ្នាតតូច

ភ្នំពេញ៖ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងថ្មីរយៈ​ពេល ៥ឆ្នាំ ដែលហៅថា RiceTechCambodia នៅថ្ងៃនេះដើម្បីលើកកម្ពស់ជីវភាពរស់​នៅ​របស់ប្រជាកសិករខ្នាតតូច។ គម្រោងនេះនឹងជួយកសិករទទួលបានការបញ្ជាក់ប្រភេទ​ស្រូវ​សរីរាង្គ ការបង្កើនផលិតភាព ការលើកកម្ពស់ទិន្នផល និងការធានាតម្លៃខ្ពស់ចំពោះទីផ្សារអ៊ឺរ៉ុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩


ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង៣០%

ភ្នំពេញ៖ ទិន្នន័យពីការិយាល័យស្ថិតិអាមេរិកបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេស​កម្ពុជាក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០១៩ នេះមានតម្លៃ​ ២ ៧៤៩ លានដុល្លារ កើនឡើង៣០% ពី ២ ១១២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯ​ការនាំចូលរបស់កម្ពុជាពីអាមេរិកវិញ មានតម្លៃ៣០៧លានដុល្លារ កើនឡើង ២៥​,៩៧% ពី២៤៣,៧ លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជាចុះ MOU ជាមួយចិនដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា លោក ថោន ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាមួយសាកលវិទ្យាល័យ Henan Normal សាលាបច្ចេកទេសជាន់ខ្ពស់ Guangxi Second Light Industry និងក្រុមហ៊ុន Guangxi Hansi Education Investment ដែលធ្វើឡើងនៅក្នុងឱកាសពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៦ នៅទីក្រុងណានីង ប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩


  • កម្ពុជារំពឹងមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ី
  • ផ្សារទំនើប PHNOM PENH MEGA MALL ទទួលបានការចាប់អារម្មណ៍ច្រើន
  • CRF: តម្លៃនាំចេញអង្ករទៅអឺរ៉ុបអាចធ្លាក់១០ភាគរយ
  • វិនិយោគិនចាប់ផ្តើមងាកទៅតំបន់ជាយរាជធានីសម្រាប់ការវិនិយោគរបស់ខ្លួនខណៈកណ្តាលទីក្រុងចង្អៀតខ្លាំង
  • កម្ពុជារំពឹងទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យផលិតស្បែកជើង
  • IMF: ចំណូលពន្ធពីអចលនទ្រព្យកម្ពុជាមានតែ០,១%
  • CLMV ឯកភាពលើក្របខ័ណ្ឌនៃការអភិវឌ្ឍរួមគ្នា
  • សកម្មភាពសាងសង់នៅខេត្តព្រះសីហនុគ្មានការប្រែប្រួលខ្លាំង
  • ធនាគារ MAY BANK ផ្តោតការពង្រឹងលើទីផ្សារកម្ពុជា
  • ការកសាងផ្លួវកំពង់ឆ្នាំង-កំពុងធំ អាចនឹងចាមផ្តើមនៅឆ្នាំ២០២១