ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
លោកតាអតីតទាហានជើងចាស់សម័យសង្គ្រាមលោកលើកទី២ ដែលរៃអង្គាសលុយជួយទប់ស្កាត់កូវីដនៅអង់គ្លេស ឥឡូវឆ្លងកូវីដ១៩
ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ថម ម័ររ៉េ អាយុ១០០ឆ្នាំ ជាទាហានជើងចាស់ក្នុងសង្គ្រាមលោកលើកទី២ដែលបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនអង់គ្លេសនៅថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ១៩ជាមួយនឹងការខិតខំរៃអង្គាសប្រាក់របស់គាត់នោះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយជំងឺកូវីដ១៩។
លោកតាម័ររ៉េបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមនៅសប្តាហ៍ដំបូងៗនៃជំងឺរាតត្បាតកាលពីខែមេសា នៅពេលគាត់ដើរ ១០០ជុំនៅជុំវិញសួនរបស់គាត់នៅប្រទេសអង់គ្លេសដើម្បីរៃអង្គាសប្រាក់ជួយដល់ទីភ្នាក់ងារសុខភាពជាតិស្របពេលចំថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់គាត់។ ជំនួសឱ្យប្រាក់ ១.០០០ ផោន (១.៣៧០ ដុល្លារ) ដែលគាត់ចង់រៃ គាត់បានអង្គាសប្រាក់បានប្រហែល ៣៣ លានផោន (ស្មើនឹង ៤៥ លានដុល្លារ)៕
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១
Boeing ប្រកាសខាតបង់ ១១,៩ ពាន់លានដុល្លារ
ទីក្រុមហ៊ុន Boeing ដែលមើលឃើញប្រាក់ចំណូលរបស់ខ្លួនត្រូវបំផ្លាញដោយសារការបដិសេធទិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងការផ្អាកយន្តហោះម៉ូដែល 737 MAX របស់ខ្លួនរយៈពេល២០ខែ ឥឡូវរំពឹងចែកចាយដំបូងនូវយន្តហោះ 777X ដែលមានតួខ្លួនធំទូលាយនៅចុងឆ្នាំ ២០២៣ មិនមែននៅចុងឆ្នាំ ២០២២ ដូចការគ្រោងទុកនោះទេ។ការពន្យារពេលលក់យន្តហោះ 777X បានរួមចំណែកធ្វើឱ្យខាតបង់នៅត្រីមាសទី ៤ របស់ក្រុមហ៊ុនរហូតដល់ ៨,៤ ពាន់លានដុល្លារ ដោយនាំឱ្យការខាតបង់សរុបសម្រាប់ឆ្នាំ ២០២០ កើនដល់ ១១,៩ ពាន់លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំធំបំផុតមិនធ្លាប់មាន៕
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០២១
ការនាំចេញរបស់វៀតណាមរំពឹងកើនឡើងចន្លោះពី ៣-៤ ភាគរយក្នុងឆ្នាំនេះ
ទីក្រុងហាណូយ៖ ការនាំចេញរបស់វៀតណាមនៅឆ្នាំនេះអាចមានកំណើន ៣ ទៅ ៤ភាគរយ ទោះបីជាការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក និងតំបន់ប្រទះកំណើនអវិជ្ជមាន។ ស្ថិតិក្រសួងនេះបង្ហាញថា លទ្ធផលនាំចេញចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើងត្រឹម ៤,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលទ្ធផលនៃការនាំចេញក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនដល់ទៅ ៨០ពាន់លានដុល្លារ ដែលមានកំណើនរហូតដល់ទៅ ១១ភាគរយ ធៀបនឹងត្រីមាសនៃឆ្នាំមុន និងកើនឡើងរហូតដល់ ៣៤ភាគរយ ធៀបនឹងត្រីមាសមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០
សេដ្ឋកិច្ចចិនស្ទុះងើបដល់ ៤,៩ភាគរយ ក្នុងត្រីមាសទី៣
ទីក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទឱ្យដឹងថា សេដ្ឋកិច្ចចិនមានកំណើន ៤,៩ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលធ្វើឱ្យការងើបឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីការបិទប្រទេសបណ្តាលមកពីជំងឺកូវីដ ដែលឈានកាន់តែជិតដល់កម្រិតនៅមុនការរីករាលដាល។ ប៉ុន្តែកំណើននេះកើនឡើងទាបជាងបន្តិចធៀបនឹងការរំពឹងទុកក្នុងត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ដែលព្រមានពីភាពមិនប្រាកដប្រជានៅពេលខាងមុខ ដោយសារ «បរិយាកាសអន្តរជាតិនៅតែស្មុគស្មាញ»។ នេះបើយោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS)។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ ២០២០
អត្រាអ្នកគ្មានការងារធ្វើនៅអូស្រ្តាលីធ្លាក់មក៦,៨% ខណ:ប្រជាជនប្រមាណ ៤២ ០០០នាក់ក្នុងរដ្ឋVictoria បាត់បង់ការងារ
អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្រ្តាលីបានធ្លាក់មកត្រឹម៦,៨ភាគរយ ស្របពេលដែលតួលេខថ្មីរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ប្រជាជនប្រមាណ ១១១ ០០០នាក់ ទទួលបានការងារធ្វើ ឬបន្តកាតព្វកិច្ចនៅកន្លែងការងារចាស់របស់ខ្លួនវិញនៅក្នុងខែសីហាកន្លងទៅនេះ។ ទោះបីជាទិន្នន័យនេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់ប្រទេសអូស្រ្តាលីទាំងមូលប្រជាជនប្រមាណ ៤២ ០០០នាក់ នៅក្នុងរដ្ឋ Victoria បានបាត់បង់ការងារដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ។ យោងទៅតាមការព្យាកររបស់សាកលវិទ្យាល័យ Melbourne អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលីអាចកើនដល់១១,៧ភាគរយ ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តកម្មវិធីហិរញ្ញវត្ថុ ដូចជា កម្មវិធី Jobkeeper ជាដើម។ សេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី កំពុងស្ថិតក្នុងវិបត្តិបន្ទាប់ពីទិន្នន័យរបស់ការិយាល័យស្ថិតិនៃប្រទេសអូស្រ្តាលីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបចាប់ពីខែមេសាដល់ខែមិថុនាបានធ្លាក់ចុះ ៧ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់ពីឆ្នាំ១៩៥៩ កន្លងមក ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០