ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចិននាំចេញម៉ាស់ជាង២២០ពាន់លាននៅឆ្នាំ២០២០

ប្រែ​សម្រួលៈវសនា /​ប៉េកាំង​៖​ចិន​បាន​នាំចេញ​ម៉ាស់​មុខ​ជាង​២២០​ពាន់​លាន​កាលពី​ឆ្នាំមុន នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​សុក្រ ដែល​ស្មើ​នឹង​ជិត​៤០​ម៉ាស់​សំរាប់​​មនុស្ស​ម្នាក់​នៅ​ក្រៅ​ចិន នៅពេល​សេចក្តីត្រូវការ​ឧបករណ៍​ការពារ​វីរុស​នេះ កើន​ឡើង​ខ្លាំង​នៅក្នុង​អំឡុង​ការផ្ទុះ​ជំងឺឆ្លង​។​ ចិន​បាន​នាំចេញ​ឧបករណ៍​ការពារ​ប្រឆាំង​វីរុស​ចំនួន​២,៣​ពាន់​លាន​សម្រាប់ និង​ឧបករណ៍​​តេ​ស្តិ៍​រក​វីរុស​ចំនួន​១​ពាន់​លាន​កាលពី​ឆ្នាំមុន​។​​មន្ត្រី​គយ​ម្នាក់​ក្នុងពេល​ជាមួយគ្នា បាន​និយាយថា គ្រាន់​តែ​ការនាំ​ចេញ​ម៉ាស់​មុខ​មាន​តំលៃ​៣៤០​ពាន់​លាន​យ័ន (៥២,៦​ពាន់​លាន​ដុល្លារ​)​។​ចំនួន​នេះ​អាច​ផ្តល់​ម៉ាស់​៤០​សំរាប់​មនុស្ស​ម្នាក់​នៅក្នុង​លោក​នៅ​​ក្រៅ​ទឹកដី​ចិន​។​

ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ ២០២១


លោកតាអតីតទាហានជើងចាស់សម័យសង្គ្រាមលោកលើកទី២ ដែលរៃអង្គាសលុយជួយទប់ស្កាត់កូវីដនៅអង់គ្លេស ឥឡូវឆ្លងកូវីដ១៩

ប្រែ​សម្រួល : កញ្ញាដាលីស ៖ លោក ថម ម័រ​រ៉េ អាយុ​១០០​ឆ្នាំ ជា​ទាហាន​ជើង​ចាស់​ក្នុង​សង្គ្រាមលោកលើកទី​២​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​អង់គ្លេស​នៅ​ថ្ងៃ​ដំបូង​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ជាមួយនឹង​ការខិតខំ​រៃ​អង្គាស​ប្រាក់​របស់​គាត់​នោះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​មួយ​ជំងឺ​កូវី​ដ​១៩។

​​លោក​តាម័រ​រ៉េ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​នៅ​សប្តាហ៍​ដំបូងៗ​នៃ​ជំងឺ​រាតត្បាត​កាលពី​ខែ​មេសា នៅ​ពេល​គាត់​ដើរ ១០០​ជុំ​នៅ​ជុំវិញ​សួន​របស់​គាត់​នៅ​ប្រទេស​អង់គ្លេស​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​​ទីភ្នាក់ងារ​សុខភាព​ជាតិ​ស្រប​ពេល​ចំ​ថ្ងៃ​ខួបកំណើត ១០០ ឆ្នាំ​របស់​គាត់​។ ជំនួស​ឱ្យប្រាក់ ១.០០០ ផោន (១.៣៧០ ដុល្លារ​) ដែល​គាត់​ចង់រៃ គាត់​បាន​អង្គាស​ប្រាក់​បាន​ប្រហែល ៣៣ លាន​ផោន (​ស្មើនឹង ៤៥ លាន​ដុល្លារ​)៕

ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១


Boeing ប្រកាសខាតបង់ ១១,៩ ពាន់លានដុល្លារ

ទី​ក្រុមហ៊ុន Boeing ដែល​មើលឃើញ​ប្រាក់ចំណូល​របស់​ខ្លួន​ត្រូវ​បំផ្លាញ​ដោយសារ​ការបដិសេធ​ទិញ​ពី​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម ដែល​បង្កឡើង​ដោយ​វិបត្តិកូ​វីដ​១៩ និង​ការផ្អាក​យន្តហោះ​ម៉ូ​ដែល 737 MAX របស់​ខ្លួន​រយៈពេល​២០​ខែ ឥឡូវ​រំពឹង​ចែកចាយ​ដំបូង​នូវ​យន្តហោះ 777X ដែល​មាន​តួខ្លួន​ធំ​ទូលាយ​នៅ​ចុងឆ្នាំ ២០២៣ មិនមែន​នៅ​ចុងឆ្នាំ ២០២២ ដូច​ការគ្រោងទុក​នោះ​ទេ​។​ការពន្យារពេល​លក់​យន្តហោះ 777X បាន​រួមចំណែក​ធ្វើឱ្យ​ខាតបង់​នៅ​ត្រីមាស​ទី ៤ របស់​ក្រុមហ៊ុន​រហូតដល់ ៨,៤ ពាន់​លាន​ដុល្លារ ដោយ​នាំ​ឱ្យ​ការខាតបង់​សរុប​សម្រាប់​ឆ្នាំ ២០២០ កើន​ដល់ ១១,៩ ពាន់​លាន​ដុល្លារ ដែល​ជា​ការខាតបង់​ប្រចាំឆ្នាំ​ធំ​បំផុត​មិន​ធ្លាប់មាន​៕

ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០២១


ការនាំចេញរបស់វៀតណាមរំពឹងកើនឡើងចន្លោះពី ៣-៤ ភាគរយក្នុងឆ្នាំនេះ

ទីក្រុងហាណូយ៖ ការនាំចេញរបស់វៀតណាមនៅឆ្នាំនេះអាចមានកំណើន ៣ ទៅ ៤ភាគរយ ទោះបីជាការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បាន​ឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក និងតំបន់ប្រទះកំណើនអវិជ្ជមាន។ ស្ថិតិក្រសួងនេះបង្ហាញថា​ លទ្ធផលនាំចេញចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើងត្រឹម ៤,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលទ្ធផលនៃការនាំចេញក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនដល់ទៅ ៨០ពាន់លានដុល្លារ ដែលមានកំណើនរហូតដល់ទៅ ១១ភាគរយ ធៀបនឹងត្រីមាសនៃឆ្នាំមុន និងកើនឡើងរហូតដល់ ៣៤ភាគរយ ធៀបនឹងត្រីមាសមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០


សេដ្ឋកិច្ចចិនស្ទុះងើបដល់ ៤,៩ភាគរយ ក្នុងត្រីមាសទី៣

ទីក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទឱ្យដឹងថា សេដ្ឋកិច្ចចិនមានកំណើន ៤,៩ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលធ្វើឱ្យការងើបឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីការបិទប្រទេសបណ្តាលមកពីជំងឺកូវីដ ដែលឈានកាន់តែជិតដល់កម្រិតនៅមុនការរីករាលដាល។ ប៉ុន្តែកំណើននេះកើនឡើងទាបជាងបន្តិចធៀបនឹងការរំពឹងទុកក្នុងត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ដែលព្រមានពីភាពមិនប្រាកដប្រជានៅពេលខាងមុខ ដោយសារ «បរិយាកាសអន្តរជាតិនៅតែស្មុគស្មាញ»។ នេះបើយោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ ២០២០


  • អត្រាអ្នកគ្មានការងារធ្វើនៅអូស្រ្តាលីធ្លាក់មក៦,៨% ខណ:ប្រជាជនប្រមាណ ៤២ ០០០នាក់ក្នុងរដ្ឋVictoria បាត់បង់ការងារ
  • ប្រាយុធសន្យាផ្តល់ប្រាក់ដល់បុគ្គលិកស្ម័គ្រចិត្តបន្ថែមទៀត បើសិនវីរុសផ្ទុះឡើងវិញ
  • កុងស៊ុលវៀតណាមប្រចាំនៅឡាវកំពុងប្រឹងប្រែងស្តារពាណិជ្ជកម្មឡើងវិញ
  • តៃវ៉ាន់លើកបម្រាបការនាំចូលសាច់ពីអាមេរិកដើម្បីបង្កើនពាណិជ្ជកម្ម
  • អូស្រ្តាលី សន្យាផ្តល់មូលនិធិដើម្បីជួយប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារកូវីដ១៩
  • GDP អាមេរិកធ្លាក់រីឯការបាត់បង់ការងារកើនឡើងខ្ពស់
  • តម្លៃមាសនៅទីផ្សារអន្តរជាតិហក់ឡើងខ្ពស់លើកំណត់ត្រា
  • សេដ្ឋកិច្ចអូស្ត្រាលីធ្លាក់ចុះខ្លាំងបំផុតនៅក្នុងត្រីមាសទី២
  • សេដ្ឋកិច្ចអូស្ត្រាលីរងសម្ពាធខ្លាំង ខណៈអត្រានិកម្មភាពបន្តកើនឡើង
  • សេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញការធ្លាក់ចុះដ៏អន់ក្នុងពេលជាង ២០ឆ្នាំ ក្រោយវិបត្តហិរញ្ញវត្ថុអាស៊ី