ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧

ក្រុងប៉េកាំង៖ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាតនិងផ្លូវ​ (B&R) ចំនួន ១៩៧ ឯកសារ​ ជាមួយប្រទេសចំនួន១៣៧ និងស្ថាប័នអន្តរជាតិចំនួន ៣០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ ការសាងសង់សួនឧស្សាហកម្មប្រទេសចិន-បេឡារុស តំបន់បង្ហាញកិច្ចសហប្រតិបតិ្តការសមត្ថភាពឧស្សាហកម្មចិន-​អេមីរ៉ាតអារ៉ាប់រួម និងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចស៊ុយអេរវាងចិន និងអេហ្ស៊ីប ក៏កំពុងជួយជំរុញទៅមុខផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


អឺរ៉ុប-ចិនសម្រេចបានកិច្ចព្រមព្រៀងទំនិញសម្គាល់ភូមិសាស្ត្រ

ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប និងប្រទេសចិន កាលពីថ្ងៃអង្គារសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីការពារទំនិញសម្គាល់ភូមិសាស្រ្តជំនួប ២០០មុខដូចជាឈីស Roquefort ឬតែ Pu'er ជាដើម។ កិច្ចព្រមព្រៀងនេះបង្កើតឱ្យមានការសន្យាដ៏ល្អដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងប្រទេសចិន កាលពីខែមេសា និងត្រូវបានបញ្ចប់ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសចិនដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងក្រុមមន្ត្រីសហភាពអឺរ៉ុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ចិនអនុញ្ញាតឱ្យនាំចូលសាច់ពីប្រទេសកាណាដាសាជាថ្មី

ក្រុងប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធថាខ្លួននឹងបន្តជាថ្មីក្នុងការនាំចូលសាច់ពីកាណាដា ប៉ុន្តែបានអំពាវនាវឱ្យទីក្រុងអូតាវ៉ា ដោះលែងមន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យទំនាក់ទំនងមិនល្អរវាងប្រទេសទាំង២។ ទីក្រុងប៉េកាំងបានរារាំងការនាំចូលសាច់គោ និងសាច់ជ្រូកពីកាណាដា កាលពីខែមិថុនា ដោយចោទប្រកាន់ពីការចម្លងរោគ​ក្នុងសាច់ជ្រូកនាំចូល និងឯកសារក្លែងក្លាយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩


ចិនបើកចំហទីផ្សារបន្ថែម និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងប៉េកាំង៖ លោកប្រធានាធិបតី ស៊ី ជីងភីង កាលពីថ្ងៃអង្គារបានសន្យាថានឹងបើកចំហសេដ្ឋកិច្ចចិនបន្ថែមទៀត ដោយប្រកាសថា ពិភពលោកត្រូវតែ «បំផ្លាញជញ្ជាំង» ខណៈដែលលោកបានបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅទីក្រុងស៊ាងហៃ ប្រទេសចិន។ លោក ប្រធានាធិបតី បន្ថែមថា សហគមន៍ពិភពលោក ត្រូវតែ បន្តបំផ្លាញជញ្ជាំង ជំនួសឱ្យការសាងសង់ជញ្ជាំង ប្រឆាំងឱ្យបានខ្លាំងក្លាទៅនឹងការគាំពារនិយម និងឯកតោភាគី​ និងបន្ត​កាតបន្ថយរបាំងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា

ក្រុងបាងកក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់ (RCEP) ក្តោប ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើពិភពលោក និងពាក់កណ្តាលនៃប្រជាជនពិភពលោក។ ការជំទាស់របស់ឥណ្ឌា បានបំផ្លាញក្តីសង្ឈឹមថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃចន្ទនេះ បន្ទាប់ពីចរចាដ៏លំបាកអស់រយៈពេល ៧ឆ្នាំ។ ឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប្រសិនបើប្រទេសនេះបានជន់លិចដោយទំនិញមាន​តម្លៃទាបដែលផលិតនៅប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%
  • ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣
  • សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកើនឡើងតិចតួចនៅត្រីមាសទី៣
  • ចិន ក្លាយជាប្រទេសមានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីច្រើនជាងគេ
  • EXIMBANK ចេញលក់មូលបត្រសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នៅទន្លេមេគង្គ
  • ប្រាក់ចំណូល HUAWEI កើនជិត ២៥ភាគរយ
  • ថាមពលកកើតឡើងវិញវ៉ាឥន្ធនៈផូស៊ីលជាលើកដំបូងនៅអង់គ្លេស
  • ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ