ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
វិស័យផលិតស្បែកជើងវៀតណាម ឈានជើងចូលប្រព័ន្ធផ្គត់ផ្គង់សកល
ទីក្រុងហាណូយៈ វិស័យស្បែកជើងវៀណាមកំពុងចាប់ផ្តើមមើលឃើញសញ្ញាណវិជ្ជមានបន្ទាប់ចំណូលនាំចេញសម្រាប់ស្បែកជើង និងកាបូបយូរដៃបានធ្លាក់ចុះ ១១ ភាគរយ ដល់តម្លៃតម្លៃ ១៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ធ្វើឲ្យវិស័យនេះរងគ្រោះខ្លាំងបំផុត ដោយកូវីដ ១៩។
ក្រុមហ៊ុនវៀតណាមជាច្រើន បានបង្ហាញនូវសមត្ថភាពរបស់ពួកគេក្នុងការកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការរចនាម៉ូត។ នេះបើយោងតាមលោក Nguyen Duc Thuan ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមផលិតផលស្បែក ស្បែកជើង និងកាបូប (LEFASO) នៃប្រទេសវៀតណាម។
ជាក់ស្តែងក្រុមហ៊ុនរោងចក្រផលិតស្បែកជើង Gia Dịnh Footwear JSC បានកំណត់នូវបណ្តុំឧស្សាហកម្មដើម្បីទាក់ទាញការវិនិយោគក្នុងផលិតកម្មវត្ថុធាតុដើម និងរោងជាងបម្រើដល់ឧស្សាហកម្ម។ លោក Nguyen Chi Trung នាយកក្រុមហ៊ុននេះបាននិយាយថា សម្រាប់វិស័យស្បែកជើង នៅលើផ្លូវនៃនិន្នាការកើនឡើងចាប់តាំងពីចុងឆ្នាំ ២០២០។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ ២០២១
ចិននាំចេញម៉ាស់ជាង២២០ពាន់លាននៅឆ្នាំ២០២០
ប្រែសម្រួលៈ វសនា /ប៉េកាំង៖ចិនបាននាំចេញម៉ាស់មុខជាង២២០ពាន់លានកាលពីឆ្នាំមុន នេះបើតាមក្រសួងពាណិជ្ជកម្មចិនបានបញ្ចេញអោយដឹងកាលពីថ្ងៃសុក្រ ដែលស្មើនឹងជិត៤០ម៉ាស់សំរាប់មនុស្សម្នាក់នៅក្រៅចិន នៅពេលសេចក្តីត្រូវការឧបករណ៍ការពារវីរុសនេះ កើនឡើងខ្លាំងនៅក្នុងអំឡុងការផ្ទុះជំងឺឆ្លង។ ចិនបាននាំចេញឧបករណ៍ការពារប្រឆាំងវីរុសចំនួន២,៣ពាន់លានសម្រាប់ និងឧបករណ៍តេស្តិ៍រកវីរុសចំនួន១ពាន់លានកាលពីឆ្នាំមុន។មន្ត្រីគយម្នាក់ក្នុងពេលជាមួយគ្នា បាននិយាយថា គ្រាន់តែការនាំចេញម៉ាស់មុខមានតំលៃ៣៤០ពាន់លានយ័ន (៥២,៦ពាន់លានដុល្លារ)។ចំនួននេះអាចផ្តល់ម៉ាស់៤០សំរាប់មនុស្សម្នាក់នៅក្នុងលោកនៅក្រៅទឹកដីចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃអាទិត្យទី៣១ ខែមករា ឆ្នាំ ២០២១
លោកតាអតីតទាហានជើងចាស់សម័យសង្គ្រាមលោកលើកទី២ ដែលរៃអង្គាសលុយជួយទប់ស្កាត់កូវីដនៅអង់គ្លេស ឥឡូវឆ្លងកូវីដ១៩
ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ថម ម័ររ៉េ អាយុ១០០ឆ្នាំ ជាទាហានជើងចាស់ក្នុងសង្គ្រាមលោកលើកទី២ដែលបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនអង់គ្លេសនៅថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ១៩ជាមួយនឹងការខិតខំរៃអង្គាសប្រាក់របស់គាត់នោះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយជំងឺកូវីដ១៩។
លោកតាម័ររ៉េបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមនៅសប្តាហ៍ដំបូងៗនៃជំងឺរាតត្បាតកាលពីខែមេសា នៅពេលគាត់ដើរ ១០០ជុំនៅជុំវិញសួនរបស់គាត់នៅប្រទេសអង់គ្លេសដើម្បីរៃអង្គាសប្រាក់ជួយដល់ទីភ្នាក់ងារសុខភាពជាតិស្របពេលចំថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់គាត់។ ជំនួសឱ្យប្រាក់ ១.០០០ ផោន (១.៣៧០ ដុល្លារ) ដែលគាត់ចង់រៃ គាត់បានអង្គាសប្រាក់បានប្រហែល ៣៣ លានផោន (ស្មើនឹង ៤៥ លានដុល្លារ)៕
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១
Boeing ប្រកាសខាតបង់ ១១,៩ ពាន់លានដុល្លារ
ទីក្រុមហ៊ុន Boeing ដែលមើលឃើញប្រាក់ចំណូលរបស់ខ្លួនត្រូវបំផ្លាញដោយសារការបដិសេធទិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងការផ្អាកយន្តហោះម៉ូដែល 737 MAX របស់ខ្លួនរយៈពេល២០ខែ ឥឡូវរំពឹងចែកចាយដំបូងនូវយន្តហោះ 777X ដែលមានតួខ្លួនធំទូលាយនៅចុងឆ្នាំ ២០២៣ មិនមែននៅចុងឆ្នាំ ២០២២ ដូចការគ្រោងទុកនោះទេ។ការពន្យារពេលលក់យន្តហោះ 777X បានរួមចំណែកធ្វើឱ្យខាតបង់នៅត្រីមាសទី ៤ របស់ក្រុមហ៊ុនរហូតដល់ ៨,៤ ពាន់លានដុល្លារ ដោយនាំឱ្យការខាតបង់សរុបសម្រាប់ឆ្នាំ ២០២០ កើនដល់ ១១,៩ ពាន់លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំធំបំផុតមិនធ្លាប់មាន៕
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០២១
ការនាំចេញរបស់វៀតណាមរំពឹងកើនឡើងចន្លោះពី ៣-៤ ភាគរយក្នុងឆ្នាំនេះ
ទីក្រុងហាណូយ៖ ការនាំចេញរបស់វៀតណាមនៅឆ្នាំនេះអាចមានកំណើន ៣ ទៅ ៤ភាគរយ ទោះបីជាការរីករាលដាលជំងឺកូវីដ១៩។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ សកម្មភាពនាំចេញរបស់វៀតណាមនៅតែរក្សាកំណើនវិជ្ជមាន ខណៈសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក និងតំបន់ប្រទះកំណើនអវិជ្ជមាន។ ស្ថិតិក្រសួងនេះបង្ហាញថា លទ្ធផលនាំចេញចាប់ពីខែមករា ដល់ខែកញ្ញា កើនឡើងត្រឹម ៤,១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលទ្ធផលនៃការនាំចេញក្នុងត្រីមាសទី៣ ឆ្នាំនេះ មានចំនួនដល់ទៅ ៨០ពាន់លានដុល្លារ ដែលមានកំណើនរហូតដល់ទៅ ១១ភាគរយ ធៀបនឹងត្រីមាសនៃឆ្នាំមុន និងកើនឡើងរហូតដល់ ៣៤ភាគរយ ធៀបនឹងត្រីមាសមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ ២០២០