ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង
ក្រុងប៉េកាំង៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ ប្រទេសចិនមានគម្រោងភាពជាដៃគូសាធារណៈឯកជន (PPP) ចំនួន ៧ ០០០ គម្រោងកំពុងដំណើរការ ដែលមានទឹកប្រាក់វិនិយោគសរុបប្រហែល ៩ពាន់លានយន់ (ប្រហែល ១,២៨ ពាន់លានដុល្លារ)។ យោងតាមលោក Gao Gao អគ្គលេខាធិការរងនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន (NDRC) ការអភិវឌ្ឍនៃគំរូ PPP ប្រកបដោយនិរន្តភាព និងសុខភាពល្អ មានសារៈសំខាន់ខ្លាំងចំពោះការលើកកម្ពស់ទំនុកចិត្តវិនិយោគនៃមូលធនសង្គម និងលើកកម្ពស់ការវិនិយោគប្រកបដោយប្រសិទ្ធិភាព។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី
ក្រុងសានហ្រ្វានស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានលុបចោលគណនីក្លែងក្លាយប្រហែល ៥,៤ពាន់លានគណនីនៅឆ្នាំនេះ ជាការបើកយុទ្ធនាការបន្តលើបណ្តាញទំនាក់ទំនងសង្គមប្រឆាំងនឹងការកេងបន្លំ និងព័ត៌មានមិនពិត។ ក្រុមហ៊ុន Facebook បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបង្កើនល្បឿនការការពាររបស់ខ្លួន ហើយជារឿយៗក្រុមហ៊ុនលុបចោលគណនីជាច្រើនក្នុងរយៈពេលប៉ុន្មាននាទីនៃការបង្កើតគណនីទំាងនោះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧
ក្រុងប៉េកាំង៖ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាតនិងផ្លូវ (B&R) ចំនួន ១៩៧ ឯកសារ ជាមួយប្រទេសចំនួន១៣៧ និងស្ថាប័នអន្តរជាតិចំនួន ៣០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ ការសាងសង់សួនឧស្សាហកម្មប្រទេសចិន-បេឡារុស តំបន់បង្ហាញកិច្ចសហប្រតិបតិ្តការសមត្ថភាពឧស្សាហកម្មចិន-អេមីរ៉ាតអារ៉ាប់រួម និងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចស៊ុយអេរវាងចិន និងអេហ្ស៊ីប ក៏កំពុងជួយជំរុញទៅមុខផងដែរ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
អឺរ៉ុប-ចិនសម្រេចបានកិច្ចព្រមព្រៀងទំនិញសម្គាល់ភូមិសាស្ត្រ
ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប និងប្រទេសចិន កាលពីថ្ងៃអង្គារសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីការពារទំនិញសម្គាល់ភូមិសាស្រ្តជំនួប ២០០មុខដូចជាឈីស Roquefort ឬតែ Pu'er ជាដើម។ កិច្ចព្រមព្រៀងនេះបង្កើតឱ្យមានការសន្យាដ៏ល្អដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងប្រទេសចិន កាលពីខែមេសា និងត្រូវបានបញ្ចប់ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសចិនដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងក្រុមមន្ត្រីសហភាពអឺរ៉ុប។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
ចិនអនុញ្ញាតឱ្យនាំចូលសាច់ពីប្រទេសកាណាដាសាជាថ្មី
ក្រុងប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធថាខ្លួននឹងបន្តជាថ្មីក្នុងការនាំចូលសាច់ពីកាណាដា ប៉ុន្តែបានអំពាវនាវឱ្យទីក្រុងអូតាវ៉ា ដោះលែងមន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យទំនាក់ទំនងមិនល្អរវាងប្រទេសទាំង២។ ទីក្រុងប៉េកាំងបានរារាំងការនាំចូលសាច់គោ និងសាច់ជ្រូកពីកាណាដា កាលពីខែមិថុនា ដោយចោទប្រកាន់ពីការចម្លងរោគក្នុងសាច់ជ្រូកនាំចូល និងឯកសារក្លែងក្លាយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩