ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
បាតុករមីយ៉ាន់ម៉ារារាំងការនាំចូលប្រេង នាំអោយប្រេងឡើងថ្លៃ
សិង្ហបុរី៖ការនាំចូលប្រេងឥន្ធនៈរបស់មីយ៉ាន់ម៉ា បានជាប់គាំងនៅពេលការតវ៉ាប្រឆាំងរដ្ឋប្រហារយោធាបាននាំដល់ការបិទធនាគារ និងការិយាល័យរដ្ឋាភិបាលមួយចំនួនធំ នៅពេលការធ្លាក់ថ្លៃរូបិយបណ្ណបានរុញអោយថ្លៃទំនិញហក់ឡើងរួមទាំងប្រេងឥន្ធនៈផងដែរ នេះបើតាមការអះអាងពីប្រភពឧស្សាហកម្ម។
មីយ៉ាន់ម៉ាពឹងលើប្រេងសាំងនិងម៉ាស៊ូតនាំចូល នៅពេលរោងចក្រប្រេងចម្រាញ់ក្នុងស្រុករបស់ខ្លួនតូចនិងចាស់មិនអាចបំពេញតំរូវការក្នុងស្រុក។ ប្រភពមួយបាននិយាយថា «ប្រេងនាំចូលតំណាងអោយ៩៨ភាគរយនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ា។ សេដ្ឋកិច្ចប្រទេសនេះជិតគាំង ដោយស្ទើរគ្រប់ក្រសួងបានបិទ។ការផ្គត់ផ្គង់ប្រេងកាន់តែតិចទៅ និងអាចអស់ប្រេងប្រមាណ២ខែខាងមុខ»។
សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានចេញមកតាមដងវិថីដើម្បីថ្កោលទោសរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃ០១កុម្ភៈ។ចលនាមិនគោរពច្បាប់ ស៊ីវិលមួយដែលអំពាវនាវប្រជាជនកុំចេញទៅធ្វើការក៏ធ្វើអោយរដ្ឋាភិបាល ស្ថាប័នជំនួញនិងដំណើរការធនាគារជាប់គាំង៕
ប្រភពៈ ព័ត៌មានរបស់កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២១
អាកាសយានដ្ឋានឌូបៃធ្លាក់ចុះអ្នកដំណើរ ៧០% ក្នុងពេលរីករាលកូវីដ
ទីក្រុងឌូបៃៈ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិឌូបៃ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា មានការធ្លាក់ចុះ ៧០% នៃចរាចរណ៍ផ្លូវអាកាសកាលពីឆ្នាំមុន ចំពេលការបិទព្រំដែនទូទាំងសកលលោក និងការរិតត្បិតការធ្វើដំណើរដោយសារវីរុសកូរ៉ូណា។
ចំនួនអ្នកដំណើរដែលឆ្លងកាត់មជ្ឈមណ្ឌលធ្វើដំណើរដ៏ធំធ្លាក់ចុះពីជាង ៨៦ លាននាក់ ក្នុងឆ្នាំ ២០១៩ ដល់ ២៥,៩ លាន ក្នុងឆ្នាំ ២០២០។ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យព័ត៌មានទីក្រុងឌូបៃ។
អ្នកដំណើរសញ្ជាតិអង់គ្លេសឈរនៅលំដាប់លេខពីរ ដោយមានអ្នកដំណើរ ១,៨៩ លាននាក់ ចូលទៅកាន់អាកាសយានដ្ឋាននេះ ដែលលើសបន្តិចបន្តួច លើប្រជាជនប៉ាគីស្ថានដែលមាន ១,៨៦ លាននាក់។
អាកាសយានដ្ឋានអន្តរជាតិឌូបៃ បានពើបប្រទះការធ្លាក់ចុះអ្នកដំណើរជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំក្នុងឆ្នាំ ២០១៩ ពេលដែលចំនួនអ្នកដំណើរធ្លាក់ចុះ ៣,១ ភាគរយ ប៉ុន្តែអាកាសយានដ្ឋាននោះនៅតែជាទីដែលរវល់បំផុតសម្រាប់អ្នកដំណើរអន្តរជាតិ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១
សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះលើកដំបូងចាប់ពីឆ្នាំ ២០០៩ ប៉ុន្តែការព្យាករប្រសើរឡើង
ទីក្រុងតូក្យូៈ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនធ្លាក់ចុះក្នុងឆ្នាំ ២០២០ ជាលើកទី១ ក្នុងរយៈពេលជាង ១ ទសវត្សរ៍ ពេលដែលប្រទេសនេះញំញីដោយវីរុសកូរ៉ូណា ប៉ុន្តែការធ្លាក់ចុះមានចំនួនទាបជាងការរំពឹងទុកហើយ ជប៉ុនបានបិទបញ្ចប់ចុងឆ្នាំដោយឃើញកំណើនបណ្តាលមកពីការនាំចេញ និងការគាំទ្ររបស់រដ្ឋាភិបាលយ៉ាងសម្បើម។
ទោះបីជាយ៉ាងណា តួលេខនោះប្រសើរជាងការព្យាករដែលបានស្ទង់មតិក្រុមវិភាគដោយ Bloomberg ដែលបានអរគុណចំពោះការងើបឡើងដ៏ខ្លាំងក្នុងត្រីមាសទី៤ ដែលបានមើលឃើញសេដ្ឋកិច្ចរីកលួតលាស់ដល់ ១២,៧ ភាគរយពីត្រីមាសទី៣ ផ្អែកតាមមូលដ្ឋានប្រចាំឆ្នាំ។
ដូចប្រទេសដទៃទៀតនៅលើពិភពលោកដែរប្រទេសជប៉ុន បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធំមួយនៅដើមឆ្នាំនេះដោយទទួលរងនូវកំណត់ត្រាដ៏អាក្រក់បំផុតនៅត្រីមាសទី២ ដោយសារតែវិធានការទប់ស្កាត់រីរុសយ៉ាងតឹងរឹងបានធ្វើឱ្យសកម្មសេដ្ឋកិច្ចធ្លាក់ចុះ ខណៈពន្ធលើការប្រើប្រាស់ឆ្នាំ ២០១៩ បន្ថែមលើចំណុចខ្សោយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១
ខេត្តដាណាំង រៀបចំអភិវឌ្ឍជាតំបន់ដ៏ទំនើបចម្រុះ
ប្រទេសវៀតណាម៖ អាជ្ញាធរខេត្តដាណាំង ប្រទេសវៀតណាមកំពុងរៀបចំនៅផែនការលំម្អិតសម្រាប់បង្កើតអោយមានតំបន់រួចពន្ធ(Duty-Free) អន្តរជាតិនិងតំបន់ទីក្រុងវៃឆ្លាតសម្រាប់ទាក់ទាញវិនិយោគិន ដោយការស្ថាបនានិងត្រូវកំណត់ចាប់ផ្តើមក្នុងពេលឆាប់ៗ ពេលដែលក្រុមហ៊ុន Import-Export Pan Pacific Group (IPPG) បានស្នើឲ្យអាជ្ញាធរក្រុមងរកទីតាំងដីសម្រាប់គម្រោងនេះ។ ដាណាំងកំពុងត្រូវបានរចនាសួនបច្ចេកវិទ្យាទំនើបទំហំ ១១០០ហិចតាជាតំបន់អភិវឌ្ឍទំនើបដើម្បីរកប្រាក់ចំណូល ១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាមួយការងារ២៥០០០កន្លែងនិងក្រុងរណបដែលមានមនុស្សរស់នៅ ១០ម៉ឺននាក់ក្រោយឆ្នាំ២០២៣។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១
សិង្ហបុរីបញ្ឈប់១៤០ក្រុមហ៊ុន ដោយសារការរំលោភវិធានការ
សិង្ហបុរី: ក្រុមហ៊ុនជិត១៤០ត្រូវបានបញ្ជាឲ្យបិទប្រតិបត្តិការបន្ទាប់ពីការរំលោភធ្ងន់ធ្តរលើវិធានការគ្រប់គ្រងសុវត្ថិភាពនៅកន្លែងការងារអំឡុងពេលកូវីដ១៩ ដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំមុន។ អ្នកនាំពាក្យក្រសួងMOM បានឲ្យដឹងថា៖ ការរំលោភបំពានទូទៅបំផុតគឺក្រុមហ៊ុនដែលមានភាគរយខ្ពស់នសនិយោជិកដែលរាយការណ៍ ទៅកន្លែងការងារសម្រាប់ពន្យារពេលវេលា ទោះបីពួកគេអាចធ្វើការងារាម្រាប់ពន្យារពេលវេលាទោះពួកគេអាចធ្វើការពីផ្ទះខ្លួនទៅក៏ដោយ។ ជាមួយបុណ្យចូលឆ្នាំចិនជិតមកដល់ក្រសួងការងារសិង្ហបុរីបានក្រើនរំឮកដល់ក្រុមហ៊ុនជាច្រើនមិនអនុញ្ញាតប្រារព្វកម្មវិធីជួបជុំនោះទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១