ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អាជីវកម្មខ្នាតតូចរបស់ចិនកំពុងកើនឡើងនៅភ្នំពេញ

ភ្នំពេញ៖ ទីក្រុងភ្នំពេញកំពុងមើលឃើញពីកំណើននៃអាជីវកម្មក្រៅប្រព័ន្ធបង្កើតឡើងដោយជនជាតិចិនបន្ទាប់ពីក្រុងព្រះសីហនុ។ លំហូរចូលជនជាតិចិនក្នុងរយះពេលពីរបីឆ្នាំចុងក្រោយនេះបានក្លាយជារបៀបវារះនៃការជជែកយ៉ាងក្តៅគគុកក្នុងចំណោមសាធារណជនទាំងវិជ្ជមាន និងអវិជ្ជមាន។ តំបន់កោះពេជ្រ ផ្សារធំថ្មី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ អូរឬស្សី ផ្សាររតនាផ្លាហ្សា និងផ្សារសុវណ្ណាជាដើម ត្រូវបានគេរកឃើញមានជនជាតិចិនជាច្រើនកំពុងរស់នៅនិងបើកបរក្រៅប្រព័ន្ធតូចៗ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០១៩


ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ៥២លានដុល្លាររយះពេល ៧ខែនេះ

ភ្នំពេញ៖ ប្រទេសជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងសរុបជាង ៥២លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ខកិច្ច និងសង្គមក្នុងរយះពេល៧ខែ ឆ្នាំ២០១៩នេះ។ «ជប៉ុនជាអ្នកផ្តល់ជំនួយធំមួយដ៏កម្ពុជា» ដែលជំនួយឆ្លើយតបទាន់ពេលវេលាចំគោលដៅ តម្រូវការអភិវឌ្ឍជាអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ ១៩៩០ ហើយហេរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិផបាលជប៉ុនយ៉ាងសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០១៩


ក្រុមហ៊ុនត្រៀមដាំកប្បាស១៨០ កិកតានៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្រុមហ៊ុនចិន Lianfa កំពុងរៀបចំគម្រោងវិនិយោគលើដំណាំកប្បាសនៅក្នុងខេត្តពោធិ៍សាត់ដើម្បីកែច្នៃក្រណាត់សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមហ៊ុនយកពូជ ៤៤ប្រភេទ ពីប្រទេសចិន ដាំធ្វើតេសនៅពោធិ៍សាត់គេរកពូជណាដែលផ្តល់ទិន្នន័យខ្ពស់ ធន់អាកាសធាតុ ធន់ជំងឺ ហើត្រូវជាមួយស្ថានភាពដីស្រុកយើង។​​ប្រសិនបើក្រុមហ៊ុនដាំកប្បាសឡើងវិញ ព្រោះគាត់មើលឃើញផលិតផលកប្បាសមានតម្រូវការមានតម្លៃខ្ពស់ គាត់អាចចាប់អារម្មណ៍មកដាំកប្បាស។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០១៩


ក្រុមហ៊ុនEclate គ្រោងពង្រីកការវិនិយោគថ្មីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនវាយនភណ្ឌ Eclat Textile Co មានមូលដ្ខាននៅតែតៃវ៉ាន់ ដែលផ្គត់ភ្គង់សំលៀកចបំពាក់និងស្បែកជើងកីឡា ដល់ក្រុមហ៊ុនNike Inc និង Lululemon Athletica Inc និងវិនិយោគលើរោងចក្រថ្មីនៅប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាដោយសារក្រុមហ៊ុននេះយល់ថាខ្លួនកំពុងប្រឈម នឹងការលំបាកដែលចាំបាច់ត្រូវការពង្រឹងក្រៅពីប្រទេសវៀតណាម។​នេះបើតាមប្រធានរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជារឿយបានបង្ហាញពីការអនុម័តគម្រោងវិនិយោគជាច្រើនរបស់ក្រុមហ៊ុនចិន ប៉ុន្តែមិនធ្វើការបង្ហាញថា ការចូលមករបស់ក្រុមហ៊ុនទាំងនោះដោយសារការគេចចេញពីជម្លោះពាណិជ្ជកម្ម​រវាងចិន និងអាមេរិច ឬយ៉ាងណានោះទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩


រដ្ឋមន្ត្រី Zero-dollar Tour បំផ្លាញវិស័យទេសចរណ៍

ភ្នំពេញ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលផ្តួចផ្តើមដោយចិនផ្តល់កម្ចី៧៥លានដុល្លារជាលើកដំបូង អោយក្រុមហ៊ុនបណ្តាញខ្សែអុបតិក(FOCN) នៅកម្ពុជាដើម្បីកែលំអល្បឿនអ៊ីនធឺណេត។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ AIIB កាលពីថ្ងៃសុក្រ។ AIIB បានអោយដឹងថាគំរូនេះបានបណ្តាក់ទុននៃការអូសខ្សែបណ្តាញអុបទិកក្រោមដីសរុបប្រវែង ២០០០គីឡូម៉ែត្រគ្រប់ដណ្តប់តាមទីក្រុងធំៗ តាមតំបន់ជាយក្រុង និងនៅទីជនបទរបស់ប្រទេសកម្ពុជា។ តាមធនាគារ AIIB បានអោយដឹងថាការសាងសង់បណ្តាញខ្សែកាបអុបទិកនេះ នឹងកាត់តាមចំនួន ០៥ខេត្តគឺ ខេត្តកំពត ព្រៃវែង ត្បួងឃ្មុំ កំពង់ធំ និងខេត្តពោធិ៍សាត់។ បច្ចុប្បន្នមានក្រុមហ៊ុនបរទេសដែលផ្តល់សេវាទូគមនាគមន៍ ខ្សែអុបទិកក្រោមសមុទ្រចំនួន០៤នៅកម្ពុជា​ និងក្រុមហ៊ុនខ្សែអុបទិកក្រោមដីក្នុងស្រុកមានចំនួន០៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារិ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០១៩


  • ជំងឺប៉េស្តជ្រូកអាហ្វិកធ្វើអោយកសិករខាតបង់រាបសិនម៉ឺនដុល្លារ
  • AIIB ផ្តល់កម្ចីសម្រាប់កែលំអសេវាអ៊ីនធឺណេតនៅកម្ពុជា
  • រយះពេល០៥ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៣លាននាក់
  • ខណះកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាច្រើនខេត្ត តម្លៃជ្រូករស់នៅតែខ្ពស់
  • កម្ពុជាកំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្រ្វិក
  • ក្រសួង នឹងបញ្ជូនគម្រោងរថភ្លើងអាកាសទៅរដ្ឋាភិបាលនៅឆ្នាំក្រោយ
  • វិស័យធនាគារប្រឈមការប្រជែងកាន់តែខ្លាំងដើម្បីរកចំណែកទីផ្សារ
  • ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញនៅឆមាសទី១ កើន ១៧%
  • ប្រតិភូពាណិជ្ជកម្មអាមេរិកពិភាក្សាឱកាសវិនិយោគនៅកម្ពុជា
  • តម្រូវការស៊ីម៉ងត៍និងឥដ្ឋនៅកម្ពុជាក្នុងឆ្នាំនេះកាន់តែកើនឡើងខ្ពស់