ព័ត៌មានសកម្មភាព
ត្រៀម CV ឲ្យហើយទៅ! ក្រុមហ៊ុនធំៗចំនួន១០ ប្រកាសរើសបុគ្គលិក ជិត១ពាន់នាក់
តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ការវិនិយោគថ្មីៗទាំងក្នុងប្រទេស និងពីបរទេស ចេះតែបន្តកើនឡើង ដែលនាំដល់ការបង្កើតឱកាសការងារបន្ថែមទៀតនៅក្នុងទីផ្សារការងារក្នុងស្រុក។
ជាក់ស្តែងសម្រាប់ចុងខែមេសា ឆ្នាំ២០១៨ នេះ ឱកាសការងារប្រមាណ៩៨២ កន្លែងក្នុងមុខតំណែងផ្សេងៗគ្នានឹងត្រូវបានផ្តល់ជូនពីក្រុមហ៊ុនធំៗចំនួន១០ សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅនៅក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែ មេសា ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ៥:០០ ល្ងាច។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទូទៅអាចចូលរួមបានដោយសេរី នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនទាំង១០ដែលចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ណាហ្គាវើល, ផាកកាហ្វេ, ក្រុមហ៊ុន Cootel, ក្រុមហ៊ុន Mega Asset Management, ក្រុមហ៊ុន Smile, ក្រុមហ៊ុន CDX, ក្រុមហ៊ុន SHPP, ក្រុមហ៊ុន ICE Electronic និងក្រុមហ៊ុន Rosefood។ ក្រុមហ៊ុនទាំនេះ នឹងទទួលពាក្យស្វែងរកការងារ និងធ្វើការសម្ភាសភ្លាមៗតែម្តង។ ដូច្នេះ បេក្ខជន នឹងដឹងលទ្ធផលជាប់ ឬធ្លាក់ក្នុងថ្ងៃតែមួយ។
កញ្ញា វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់របស់មីក្រូហិរញ្ញវត្ថុ AMK ដែលប្រកាសរើសបុគ្គលិកជាង១០០នាក់នៅក្នុងវេទិកាការងារនេះ លើកឡើងថា៖ “AMK បានសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលអ្នកស្វែងរកការងារធ្វើតាមរយៈវេទិកាការងារ និងពិព័ណ៌ការងារជាច្រើនរូបមកហើយផងដែរ។ បច្ចុប្បន្ន AMK មានសាខាជាង១០០សាខា និងមានបុគ្គលិកប្រមាណ៣០០០ នាក់។ សម្រាប់ពេលនេះ AMK នឹងជ្រើសរើសបុគ្គលិកបន្ថែមជាង១០០នាក់ ដែលមានមុខតំណែងដូចជា៖ មន្ត្រីឥណទាន មន្ត្រីទំនាក់ទំនងអតិថិជន និងមុខតំណែងដទៃទៀតជាច្រើន។”
ជាមួយគ្នានោះដែរ កញ្ញា វណ្ណារី ក៏បានជំរុញដល់បេក្ខជនទាំងអស់ដែលមានបំណងស្វែងរកការងារ ឬចូលរួមសម្ភាសការងារនៅថ្ងៃទី២៦ខាងមុខនេះ ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែងដែលខ្លួនជ្រើសរើស និង ត្រូវគោរពពេលវេលាជាដើម។ ការធ្វើបែបនេះ អាចនឹងជួយឲ្យពួកគាត់ទទួលបានឱកាសជាប់ខ្ពស់។
គួរបញ្ជាក់ផងដែរថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨ នេះ NEA បានជួយសម្របសម្រួល និងជ្រើសរើស បុគ្គលិក កម្មករ និយោជិតចំនួនជាង២០០០នាក់ឲ្យទៅក្រុមហ៊ុន/សហគ្រាសនានារួចមកហើយ។
វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលានិងនៅមួយកន្លែង។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ 016 78 66 55/077 23 23 78 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕
By NEA, Apr 20, 2018 02:04 amព័ត៌មានសកម្មភាពផ្សេងទៀត
- បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមយុទ្ធនាការបើក ថវិកាដល់កម្មករនិយោជិតសរុប ២៥៤២ ដែលថៅកែរត់ចោល
- ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)
- ក្រុមហ៊ុនធំចំនួន៦ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារជាង៦០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ
- ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
- ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់
- NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ