ព័ត៌មានសកម្មភាព
ក្រុមហ៊ុន DKSH ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៣១៥ នាក់
ដោយមានការរីកចម្រើនក្នុងអាជីវកម្មផ្នែកវេជ្ជសាស្រ្ត និងថ្នាំពេទ្យនៅកម្ពុជា ក្រុមហ៊ុន DKSH កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់រហូតដល់ជាង៣០០ មុខតំណែង ដែលភាគច្រើនគឺ បុគ្គលិកផ្នែកលក់ និងទីផ្សារ។ ការជ្រើសរើសនេះ នឹងត្រូវធ្វើឡើងនៅក្នុងកម្មវិធីកិច្ចសម្ភាសប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ស្អែកនេះ។ កម្មវិធីនេះមាន រយៈពេលតែមួយព្រឹកប៉ុណ្ណោះ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១១ កន្លះព្រឹកនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក គឹម វុទ្ធី ប្រធានជ្រើសរើសបុគ្គលិកក្រុមហ៊ុន DKSH លើកឡើងថា៖ “បច្ចុប្បន្ន DKSH មានបុគ្គលិកសរុបជាង ១៦០០នាក់។ នៅក្នុងកិច្ចសម្ភាសនាថ្ងៃសុក្រខាងមុខនេះ ផ្តល់ភាពងាយស្រួលច្រើនដល់ក្រុមហ៊ុន ដោយសារយើងអាចប្រមូលបាន CVs ច្រើនក្នុងរយៈពេលខ្លី។ វាជួយសន្សំពេលវេលា មិនអស់កម្រៃ ហើយពិសេសនោះអាចជ្រើសរើសបុគ្គលិកបានល្អៗពួកគាត់បានត្រៀមខ្លួនរួចជាស្រេចទាំង CV ទាំងការរៀបចំខ្លួនជាដើម។ យើងនឹងទទួលពាក្យ និងសម្ភាសភ្លាមៗតែម្តង។ បេក្ខជនមួយចំនួនអាចនឹងជាប់ជាស្ថាពរ និងខ្លះទៀត យើងនឹងពិចារណានាពេលក្រោយ។”
ប្រធានមជ្ឈមណ្ឌលការងារភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក អាំង ភារៈ បានលើកឡើងថា កិច្ចសម្ភាសការងារនេះ នឹងផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។
កម្មវិធីកិច្ចសម្ភាសប្រចាំខែនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ កិច្ចសម្ភាសការងារនេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកិច្ចសម្ភាសប្រចាំខែ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ 016 78 66 55/077 23 23 78 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕
By NEA, Apr 05, 2018 11:04 amព័ត៌មានសកម្មភាពផ្សេងទៀត
- សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាពួតដៃគ្នាជាមួយក្រសួងការងាររៀបចំ សិក្ខាសាលាហ្វឹកហាត់ (BOOT CAMP)
- ក្រុមហ៊ុនធំចំនួន៦ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នាំយកឱកាសការងារជាង៦០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃទី២៩ ខែមីនាខាងមុខនេះ
- ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
- ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់
- NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ
- ឱកាសការងារជាង ៣០០ កន្លែងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនធំៗ៤ នៅក្នុងវេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- តើលោកអ្នកចង់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនទូរស័ព្ទCellcardឬទេ? សូមរួសរាន់ឱកាសការងារជាង១០០កន្លែងកំពុងរង់ចាំ!
- អ្នកស្វែងរកការងារ១០០នាក់ បានទទួលឱកាសការងារថ្មីថែមទៀតពីផ្សារ Makro