ព័ត៌មានសកម្មភាព
ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)
វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានាដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល២ខែដើមឆ្នាំ២០១៨នេះ NEA បានជួយសម្របសម្រួល និងជ្រើសរើស បុគ្គលិក កម្មករ និយោជិត ចំនួន១៥០០នាក់ឲ្យទៅក្រុមហ៊ុន/សហគ្រាសនានានៅក្នុងវេទិកាការងារទាំង៥លើករបស់ខ្លួន។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០១៨ នេះ NEA នឹងរៀបចំវេទិកាការងារចំនួន២លើក គឺលើកទី១នៅថ្ងៃទី១៥ និងលើកទីពីរនៅថ្ងៃទី២៩ ដែលនឹងនាំយកឱកាសការងារចំនួន ១២៧៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១២ រួមមាន៖ ធនាគារ ABA, ផ្សារទំនើប AEON, ក្រុមហ៊ុន GFX Investment Co., Ltd, ក្រុមហ៊ុន G-Gear, ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអ៊ិលស៊ី, ភោជនីយដ្ឋាន ជប៉ុន សាគី ស៊ុគីស៊ុប, Naga World, Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត, Chok Chey Finance PLC, GFG Investment និង អង្គការ Digital Divide Data។
វេទិកាការងារទំាងពីលើកនេះនឹងរៀបចំនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។
លោក អាន សុំស្រ៊ុន ប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ ABA ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារលើកទី១ នៅថ្ងៃទី១៥ ខែមីនានេះ លើកឡើងថា៖ “ធនាគារ ABA នឹងជ្រើសរើសបុគ្គលិកចំនួន៣០២នាក់ ក្នុងវេទិកាការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនាថ្ងៃទី១៥ខាងមុខនេះ។ យើងនឹងបើកទទួលពាក្យ និងសម្ភាសន៍ការងារភ្លាមៗតែម្តង។ ចំពោះលទ្ធផលនៃការសម្ភាសគឺទៅតាមមុខតំណែង មានន័យថាមុខតំណែងខ្លះក្រុមការងារយើងនឹងប្រាប់ទៅបេក្ខជនថាជាប់ ឬធ្លាក់ក្រោយពេលសម្ភាស ហើយមុខតំណែងខ្លះទៀតគឺបេក្ខជនដែលជាប់នៅបឋម NEA នឹងត្រូវទៅសម្ភាសនៅធនាគារម្តងទៀត។”។
លោក អាន សុំស្រ៊ុន បន្ថែមថា ចំពោះសិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់បានលទ្ធផលល្អមិនថាដាក់ពាក្យជាមួយធនាគារ ABA ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែងដែលខ្លួនជ្រើសរើស និង ត្រូវគោរពពេលវេលាជាដើម។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា វេទិកាការងារនេះ បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ អ្នកដែលមានបំណងស្វែងរកការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេបរបស់ខ្លួនមកចូលរួមប៉ុណ្ណោះ។ វេទិកានេះ បានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់CVsនៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយតែចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ 016 77 66 55/077 23 23 78 ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕
By NEA, Mar 11, 2018 03:03 amព័ត៌មានសកម្មភាពផ្សេងទៀត
- ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់
- NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ
- ឱកាសការងារជាង ៣០០ កន្លែងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនធំៗ៤ នៅក្នុងវេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- តើលោកអ្នកចង់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនទូរស័ព្ទCellcardឬទេ? សូមរួសរាន់ឱកាសការងារជាង១០០កន្លែងកំពុងរង់ចាំ!
- អ្នកស្វែងរកការងារ១០០នាក់ បានទទួលឱកាសការងារថ្មីថែមទៀតពីផ្សារ Makro
- ប្រជាពលរដ្ឋខេត្តព្រះសីហនុសាទរចំពោះមជ្ឈមណ្ឌលការងារទើបបង្កើតថ្មី
- សិក្ខាសាលាស្តីអំពី«ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់