ព័ត៌មានសកម្មភាព
ក្រុមហ៊ុនធំៗ៧ប្រកាសជ្រើសរើសបុគ្គលិក១០៣០នាក់ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារពីរថ្ងៃជាប់គ្នា ២៧-២៨ ខែកុម្ភៈ
តាមរយៈការរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ កម្ពុជាកំពុងមាន កំពុងបោះជំហានទៅមុខជាបន្តបន្ទាប់ ជាពិសេសតាមរយៈការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ក៏ដូចជាវិស័យជាច្រើនផ្សេងៗទៀត។ កត្តានេះជំរុញឲ្យឱកាសការងារ និងតម្រូវការជ្រើសរើសបុគ្គលិកក្នុងវិស័យទាំងនេះកំពុងកើនឡើងដើម្បីឆ្លើយតបទៅនឹងការពង្រីកអាជីវកម្មរបស់វិស័យឯកជន។
ដូច្នេះដើម្បីជាយន្តការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន/សហគ្រាសដែលកំពុងត្រូវការកម្លាំងពលកម្មបន្ថែម រាជរដ្ឋាភិបាលតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែសហការជាមួយនឹងក្រុមហ៊ុនផ្សេងៗក្នុងរៀបចំវេទិកាការងារជាច្រើនបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារ និងក្រុមហ៊ុន/សហគ្រាសទាំងនោះ។
ជាក់ស្តែងសម្រាប់ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន៧នឹងធ្វើការជ្រើសរើសបុគ្គលិកសរុប ១០៣០នាក់ ដែលមានមុខជំនាញជាច្រើនសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចដាក់ទៅតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្រុមហ៊ុនធំៗទាំង៧នោះរួមមាន៖ ក្រុមហ៊ុន Cellcard រើស២១០នាក់, ក្រុមហ៊ុន DKSH រើស៨០ នាក់,ក្រុមហ៊ុន MING WUOY រើស១០៣នាក់, ក្រុមហ៊ុនកាហ្វេ BROWN រើស៣៤នាក់, ផ្សារទំនើប AEON MALL រើស451នាក់, ក្រុមហ៊ុន World dinning រើស២៧នាក់, និងក្រុមហ៊ុន KPW Lottery រើស នាក់២០៧។
លោកគឹម វុទ្ធី ប្រធានជ្រើសរើសបុគ្គលិកក្រុមហ៊ុន DKSH លើកឡើងថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកតាមរយៈ NEAចំនួន៧លើករួចមកហើយ។ លោកសង្កេតឃើញថា បុគ្គលិកដែលមកសម្ភាសតាមរយៈNEA នេះភាគច្រើនគឺពួកគាត់បានត្រៀមខ្លួនរួចជាស្រេចទាំង CV ទាំងការរៀបចំខ្លួនជាដើម។ លោកបានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងម្រើការងារ នៅក្រុមហ៊ុនមានជាង១,៦០០នាក់ ក្នុងនោះមួយចំនួនជ្រើសរើសចេញពីវេទិកាការងាររបស់NEA។
លោកវុទ្ធីបានបន្តឲ្យដឹងថា សម្រាប់ថ្ងៃទី២៧ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការបុគ្គលិក៦០តំណែង ហើយក្នុងតំណែងដ៏ច្រើននេះ មុខតំណែងមួយចំនួនត្រូវការអ្នកមានបទពិសោធន៍ និងមួយចំនួនទៀតអ្នកគ្មានបទពិសោធន៍ក៏អាចដាក់ពាក្យសម្ភាសបានដែរ។
យុវជន ភូ ឆាយ ដែលធ្លាប់ចូលរួមវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ កន្លងមក លើកឡើងថាការរៀបចំវេទិកាការងាររបស់ NEA គឺជាការផ្តល់ឱកាសដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឲ្យមានឱកាសសម្ភាសការងារ និងជ្រើសរើសមុខតំណែងដែលខ្លួនស្រឡាញ់ ”វេទិកាការងារ នេះបានជួយខ្ញុំច្រើន ព្រោះមិនចាំបាច់កាន់CVយកទៅដាក់តាមក្រុមហ៊ុននោះទេ ពេលខ្លះដើរដាក់តាមក្រុមហ៊ុនចំណាយទាំងពេលវេលានិងលុយកាក់ នឹងត្រូវរង់ចាំពេលវេលាយូរ ហើយពេលខ្លះទៀតគេមិនបានតេរហៅឲ្យទៅសម្ភាសក៏មានដែរ”។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយ ចាប់ពីម៉ោង៨:០០ ដល់ម៉ោង៥:០០ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)មកជាមួយផង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ 016 78 66 55។
By NEA, Feb 26, 2018 07:02 amព័ត៌មានសកម្មភាពផ្សេងទៀត
- អ្នកស្វែងរកការងារធ្វើប្រមាណ៣០០នាក់ ចុះឈ្មោះស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន សាន់ហ្វេង ខេមប៊ូឌា លីមីតធីតតាមរយៈមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង
- តើធ្វើដូចម្តេចបានដឹងថាគួររៀនអ្វីក្រោយប្រលងជាប់ថ្នាក់ទី១២?
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- អបអរសាទរប្អូនៗទាំង៣៣នាក់ ដែលបានជាប់ការងារជាមួយនឹងក្រុមហ៊ុន គង់ នួនគ្រុប
- ប្រញាប់ឡើងឱកាសការងារចំនួន៨៣កន្លែងទៀតកំពុងរង់ចាំលោកអ្នក!
- ក្នុងខែមករា NEA ជួយស្វែងរកការងារធ្វើដល់ សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើបានចំនួនជាង៥០០នាក់
- NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ
- ឱកាសការងារជាង ៣០០ កន្លែងត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនធំៗ៤ នៅក្នុងវេទិកាការងារប្រចាំខែរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- តើលោកអ្នកចង់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនទូរស័ព្ទCellcardឬទេ? សូមរួសរាន់ឱកាសការងារជាង១០០កន្លែងកំពុងរង់ចាំ!
- អ្នកស្វែងរកការងារ១០០នាក់ បានទទួលឱកាសការងារថ្មីថែមទៀតពីផ្សារ Makro
- ប្រជាពលរដ្ឋខេត្តព្រះសីហនុសាទរចំពោះមជ្ឈមណ្ឌលការងារទើបបង្កើតថ្មី
- សិក្ខាសាលាស្តីអំពី«ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ
- ផ្សារទំនើប AEON Mall និងក្រុមហ៊ុនធំៗ៥ទៀត ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ១០០០នាក់
- មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង ផ្សព្វផ្សាយពីទីផ្សារការងារដល់ប្រជាពលរដ្ឋស្រុកមោងឬស្សី