ព័ត៌មានសកម្មភាព
ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារអនឡាញនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកាខាងមុខ
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២០ ដោយរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ពីរគឺ៖ ការរើសបុគ្គលិកនិងរកការងារអនឡាញ ព្រមទាំងការរៀបចំតាំងបង្ហាញដោយក្រុមហ៊ុនធំៗផ្ទាល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដើម្បីឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាពពីការរីករាលដាលនៃកូវីដ-១៩។
គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារពិសេសនិយោជកដែលកំពុងមានសំទុះតម្រូវការកម្លាំងពលកម្មងើបឡើងវិញ ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។ NEA បង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ពិព័រណ៍ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងរក្សាតុល្យភាពការងារនៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួលពីរ៖ ទី១ និយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។ ទី២ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ២ ថ្ងៃ។
សម្រាប់សិស្ស/និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមចូលរួមឲ្យបានច្រើនកុះករ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០នេះ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ និងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថានិយោជក និង អ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយ រលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩។ “យើងទាំងអស់គ្នា រើសបុគ្គលិក រកការងារ និងបង្ការការឆ្លងកូវីដ-១៩!”។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 017 467 423 / 017 871 807 / 096 2155 162 រឺ www.careerfair.nea.gov.kh។
By NEA, Nov 10, 2020 02:11 pmព័ត៌មានសកម្មភាពផ្សេងទៀត
- នាព្រឹកនេះ មានយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារជាច្រើន បានមកចូលរួមដាក់ពាក្យស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ”។
- ស្អែកនេះ ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ៤ផ្តល់ឱកាសការងារថ្មី ជាង៣០០កន្លែងដល់យុវជន
- ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗ៣ផ្តល់ឱកាសការងារថ្មី ជាង១០០កន្លែងដល់យុវជន
- ក្រសួងការងារផ្តល់ឱកាសការងារជាង ៥ ពាន់កន្លែងនៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបងរយៈពេល ២ថ្ងៃ
- មោទនភាពថ្មីរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក
- វេទិកាការងាររបស់ NEA ផ្តល់ឱកាសការងារជិត ២ពាន់កន្លែងបន្ថែមទៀតជាមួយក្រុមហ៊ុនធំៗ១១ !
- ពិព័រណ៍ការងារ និងផលិតភាព សៀមរាប រយៈពេល ២ថ្ងៃ ចាប់ផ្តើមហើយជាមួយឱកាសការងារ ៥ ពាន់កន្លែង
- សាធារណរដ្ឋកូរ៉េជួយកម្ពុជាបន្តគម្រោងអភិវឌ្ឍប្រព័ន្ធសេវាការងារសាធារណៈ
- NEA ពង្រីកបន្ថែមមជ្ឈមណ្ឌលការងារមួយទៀត នាប៉ែកឦសាននៃប្រទេស
- គណៈប្រតិភូក្រសួងការងារនៃសាធារណរដ្ឋកេនយ៉ាអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
- មជ្ឈមណ្ឌលការងារចល័តដំបូងបង្អស់នៅកម្ពុជានឹងនាំឱកាសការងារទៅដល់គ្រប់ទិសទីទូទាំងប្រទេស
- មកដល់ទៀតហើយ! ឱកាសការងារចំនួន៧២៣កន្លែង នៅក្នុងវេទិកាការងារថ្ងៃទី១៣ កុម្ភៈខាងមុខនេះ
- NEA ប្តេជ្ញានាំយកឱកាសការងារកាន់តែច្រើនឲ្យខិតជិតប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឆ្នាំ២០១៩
- NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ ដើម្បីលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ