ព័ត៌មានសកម្មភាព

រហូតមកដល់ពេលនេះមានក្រុមហ៊ុន៧៣ និងបញ្ជរ១១៦ ចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិរបស់ខ្លួន នៅក្នុងថ្ងៃទី២៧-២៨ ខែតុលា ខាងមុខ


តាមការគ្រោងទុកពិព័ណ៍ការងារថ្នាក់ជាតិ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង៣ម៉ឺននាក់ ដោយនាំមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន១៥០ ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គុទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។
រហូតមកដលពេលនេះមានក្រុមហ៊ុនជាដៃគូធំៗដែលចូលរួមឧបត្ថមក្នុងព្រឹត្តិការណ៌នេះចំនួន១០រួចមកហើយ ក្នុងនោះមានធនាគារ Canadia PLC មីក្រូហិរញ្ញវត្ថុ Prince Microfinance PLC Cambodia មីក្រូហិរញ្ញវត្ថុ Amret Microfinance ក្រុមហ៊ុន Beverage Company Ltd ក្រុមហ៊ុន Chip Mong Group ក្រុមហ៊ុន ISI Steel ក្រុមហ៊ុនទូរស័ព្ទ Smart ក្រុមហ៊ុន RMA ក្រុមហ៊ុន Heniken  និងក្រុមហ៊ុន Prince Group និងមានក្រុមហ៊ុនចូលរួមសហការឧបត្ថមប្រមាណ៧៣ក្រុមហ៊ុន និងមានបញ្ជរសរុបប្រមាណ១១៦ រួចមកហើយ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ របស់ខ្លួនរយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២៧-២៨ខែ តុលាឆ្នាំ២០១៨ នាពេលខាងមុខ នៅសាលពិព៌រណ៍កោះពេជ្រ។នេះជាលើកទី២ហើយសម្រាប់ការរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិ ខណៈពិព័ណ៌ការងារថ្នាក់ជាតិរៀបចំឡើងជាលើកទី៨។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ជាព្រឹត្តិការណ៍រួមគ្នានៃពិព័រណ៌ការងារថ្នាក់ជាតិប្រចាំឆ្នាំ និងយុទ្ធនាការផលិតភាពជាតិលើកទី២ រៀចំឡើងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(២០១៤-២០១៨) គោលនយោបាយជាតិមុខរបរ និងការងារ(២០១៧-២០២៥) និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(២០១៧-២០២៥) ក្នុងគោលដៅ ធ្វើជាកន្លែងជួបជុំរវាងនិយោជកអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើនៅមួយកន្លែងងាយស្រួលផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ និងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីផលិតភាពការងារ។
គោលបំណងនៃការរៀបចំព្រឹត្តិកាការងារថ្នាក់ជាតិដ៏ធំនេះ គឺដើម្បីឲ្យនិយោជកធ្វើការផ្សព្វផ្សាយពីផែនការ តម្រូវការ គោលនយោបាយក្នុងការជ្រើសរើសពលកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព។ ផ្តល់ការអប់រំបណ្តុះបណ្តាលផ្សព្វផ្សាយកម្មវិធីសិក្សាវគ្គខ្លីៗ និងកម្មវិធីអភិវឌ្ឍជំនាញផ្សេងៗ។ អ្នកចូលរួមជាពិសេសអ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យសុំបម្រើការងារនៅនឹងកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារនាពេលបច្ចុប្បន្ន និងពេលអនាគត តម្រូវការឱកាសក្នុងការអភិវឌ្ឍជំនាញ។ បណ្តុះគំនិតនៃការយល់ដឹងអំពីផលិតភាពកាងារដល់សាធារណជនទូទៅពិសេសក្នុងចំណោមសមាជិករបស់ GMAC ទាំងអ្នកគ្រប់គ្រង ប្រធានផ្នែក និងកម្មករនិយោជិត។ក្រុមហ៊ុន សហគ្រាស អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញនាពេលបច្ចុប្បន និងអនាគត។
ជាមួយគ្នានេះ ប្រសិនបើជាម្ចាសក្រុមហ៊ុន គ្រិះស្ថានអប់រំ សហគ្រាសមានបំណង់ចង់ចូលរួមជាវបញ្ជរដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផលក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 017 871 807/017 467 423/017 467 423៕

By NEA, Aug 15, 2018 08:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត