សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ

ការទទួលបាននូវការការពារផ្នែកសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ គឺជាសិទ្ធិជាមូលដ្ឋានមួយ និងជាសេចក្តីត្រូវការដ៏ចាំបាច់របស់ កម្មករនិយោជិតគ្រប់រូប។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់គ្រោះថ្នាក់ទាំងឡាយដែលកើតឡើងជាយថាហេតុដល់អាយុជីវិត និង សុខភាពរបស់កម្មករនិយោជិតនៅកន្លែងបំពេញការងារ ព្រមទាំងបង្ការនូវការទំលាក់បន្ទុកនៃការទទួលខុសត្រូវដោយភ័ន្តច្រឡំណាមួយ ទៅនិយោជក ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តនូវកាតព្វកិច្ចរៀងៗខ្លួនឱ្យបានខ្ជាប់ខ្ជួន។