គម្រោងកំពុងដំណើរការ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១០ដោយមានការចូលរូមចំណែកពីសំណាក់ដៃគូ អភិវឌ្ឍន៍នានាក្នុងការឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើអោយការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារ ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានទទួលនូវគម្រោងមួយចំនួនមានដូច ខាងក្រោម៖

គម្រោងស្តីពី​ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ​​​របស់យុវជននៅកម្ពុជា” ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី​ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយះ​ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ ស៊ុយអ៊ែត (Swedish Public Employment Service-SPES)។

ចំណងជើងគម្រោងៈ

ការគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅក្នុងប្រទេសកម្ពុជា

ដៃគូរអនុវត្តគម្រោងៈ

ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈប្រទេសស៊ុយអ៊ែត (SPES) ក្រសួងអប់រំយុវជន និងកីឡា ក្រុមហ៊ុន HRINC Cambodia និងទីភ្នាក់ងារជាតិមុខរបរ និងការងារ

ឧបត្ថម្ភហិរញ្ញវត្ថុៈ

ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA)

រយៈពេលគម្រោងៈ

៤ឆ្នាំ (កុម្ភៈ ២០១៣- មិនា២០១៧)

គោលដៅនៃគម្រោងៈ

- គោលដៅទី១: ផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តជាតិសម្រាប់ យុវជន
- គោលដៅទី២: ធ្វើការពង្រឹង និងអភិវឌ្ឍទីភ្នាក់ងារជាតិមុខរបរ និងការងារឱ្យកាន់តែល្អប្រសើរ
- គោលដៅទី៣: ផ្តល់ការគាំទ្រដល់ការអនុវត្តជំនាញ និងសហគ្រិនភាពដល់យុវជនដែលរស់នៅតាមជនបទ
SIDA
SIDA
SIDA

គម្រោងត្រីកោណដំណាក់កាលទីពីរ (Triangle II Project) ផ្តោតសំខាន់លើការជំរុញឱ្យមានកំណើននៃការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសមធ៌ម និងចីរភាពនៅក្នុងប្រទេសជាសមាជិកអាស៊ានដែលមានរយះពេល ១០ឆ្នាំ ។ គម្រោងនេះ សង្កត់ធ្ងន់លើការគ្រប់គ្រង និងការការពារទេសន្តរប្រវេសន៍ការងារសម្រាប់ការអភិវឌ្ឈ កំណើនសេដ្ឋកិច្ច និងសុវត្ថិភាព។ គម្រោង នេះនឹងអនុវត្តលើ ៦ ប្រទេស ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម ភូមា ម៉ាឡេស៊ី និងឡាវ ។

ចំណងជើងគម្រោងៈ

គម្រោងត្រីកោណដំណាក់កាលទីពីរស្តីពី “មជ្ឈមណ្ឌលធនធានទេសន្តរ ប្រវេសន៍” Migrant Resource Center (MRC)

រយៈពេលគម្រោងៈ

២០១៦-២០២៥

ដៃគូរអនុវត្តគម្រោងៈ

មជ្ឈមណ្ឌលការងារខេត្តបាត់ដំបងនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការិយាល័យស្រុក, ក្រុមប្រឹក្សាឃុំស្រុក, អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW), អង្គការ WV, អង្គការបន្ទាយស្រី, អង្គការ Help Age, និង YCC ។

ទីកន្លែងអនុវត្តគម្រោងៈ

ខេត្តបាត់ដំបង

ឧបត្ថម្ភហិរញ្ញវត្ថុៈ

នាយកដ្ឋានការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី, គាំទ្របច្ចេកទេសដោយអង្គការ ILO

គោលដៅនៃគម្រោងៈ

- ពលករទេសន្តរប្រវេសន៍ ត្រូវបានការពារកាន់តែប្រសើរឡើង ដោយក្របខណ្ឌអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ
- គោលនយោបាយ និងកម្មវិធីរៀបចំឱ្យពលករទេសន្តរប្រវេសន៍ជាបុរស និងស្រ្តី ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
- ប្រព័ន្ធចល័តភាពការងារឆ្លើយតបយេនឌ័រ និងបង្កើនប្រសិទ្ធភាពទីផ្សារពលកម្មនៅក្នុងតំបន់អាស៊ាន។
SIDA
SIDA
SIDA

គម្រោងសហប្រតិបត្តិការ ILO/China South-South Cooperation Project ស្តីពី “ការពង្រីកសេវាការងារ និងលើកកម្ពស់ ព័ត៌មានទីផ្សារការងារនៅកម្ពុជា” ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋប្រជាមានិតចិន និងទទួលអនុវត្តដោយអង្គការ ILO ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវ បានអង្គការអន្តរជាតិខាងការងារ (ILO) ជ្រើសរើស ជាដៃគូសហការក្នុងការអនុវត្តគម្រោង។ គម្រោងនេះ ត្រូវបានបង្កើតឡើងគឺដើម្បីបង្កើនប្រសិទ្ធិភាពនៃការចូលរួមក្នុងទីផ្សារការងារ កាត់បន្ថយនិកម្មភាព និងការលើកកម្ពស់ទំនាក់ទំនង និងលំហូរព័ត៌ មានរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក។

ចំណងជើងគម្រោងៈ

គម្រោងសហប្រតិបត្តិការ ILO/China South-South Cooperation Project ស្តីពី “ការពង្រីកសេវាការងារ និងលើកកម្ពស់ ព័ត៌មានទីផ្សារការងារនៅកម្ពុជា”

រយៈពេលគម្រោងៈ

២០១៤-២០១៦

ដៃគូរអនុវត្តគម្រោងៈ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ/ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ CAMFEBA និង សហជីព (NACC)

អ្នកអនុវត្តៈ

អង្គការអន្តរជាតិខាងការងារ (ILO)

ទីកន្លែងអនុវត្តគម្រោងៈ

កម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ

គោលដៅនៃគម្រោងៈ

- ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងការផ្តល់សេវាការងារដែលផ្តល់តាមរយៈស្ថាប័នរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវ និងតាមបណ្តាញមជ្ឈមណ្ឌលការងាររបស់ខ្លួន
- ការធ្វើឱ្យប្រសើរឡើងក្នុងការប្រមូល វិភាគ និងផ្សព្វផ្សាយទិន្នន័យ ដើម្បីផ្គូផ្គងការងារកាន់តែប្រសើរ
SIDA
SIDA
SIDA

ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានកំពុង ផ្តល់ការឧបត្ថម្ភគាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្នែកជំនួយបច្ចេកទេសមានដូចខាងក្រោម៖

1. ការបញ្ជូនអ្នកស្ម័គ្រចិត្តជាន់ខ្ពស់មកប្រចាំការ និងធ្វើការនៅ NEA ៖

* លោក OSAWA Yasuhiro (០៤ មេសា ដល់ ២៩ តុលា ២០១២)
* លោក KATO Shizuo (២២ មេសា ដល់ ២៣ តុលា ២០១៣)
* លោក NISHIMURA Hiroshi (២០ កក្កដា​២០១៥ ដល់ ២០ កក្កដា ២០១៧)

2. កិច្ចសហប្រតិបត្តិការបច្ចេកទេស ដោយផ្តល់នូវវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ស្តីពីការពង្រឹងសេវាការងារ និងមគ្គទេសក៍អាជីព (ពីថ្នាក់មូលដ្ឋានទៅកម្រិតខ្ពស់) (២០១៣-២០១៥)

SIDA
SIDA
SIDA